ព័ត៌មានជាតិ
លោកស្រី ចម និម្មល ជាតំណាងរាស្ត្រស្ត្រីជាប់ឆ្នោតក្មេងជាងគេសម្រាប់អាណត្តិទី៧នេះ
លោកស្រី ចម និម្មល គឺជាតំណាងរាស្ត្រស្រ្តីដែលមានវ័យក្មេងជាងគេបំផុតក្នុងចំណោមឥស្សរជនស្ត្រីផ្សេងទៀតដែលបានជាប់ជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧នេះ។ លោកស្រី ចម និម្មល ដែលជាអនាគតរដ្ឋមន្រ្តីថ្មីនៅក្នុងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិនេះ មានវ័យត្រឹមតែ ៤៣ឆ្នាំប៉ុណ្ណោះ។

លោកស្រី ចម និម្មល កើតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៨០ ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាកូនស្រីបង្កើត របស់លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានិវត្តន៍។ លោកស្រី បានចូលបម្រើការនៅក្រសួងពាណិជ្ជកម្ម ជាង២០ឆ្នាំមកហើយ។ ជាមួយនឹងការដឹកនាំយ៉ាងល្អ ក្នុងនាមជាស្ត្រីមានតួនាទីក្នុងរដ្ឋាភិបាលមួយរូប វត្តមានរបស់លោកស្រី ក៏ជាផ្នែកមួយធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍខ្លាំង។ ជាពិសេស តាមរយៈនេះ លោកស្រី បានលើកស្ទួយដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបង្ហាញឱ្យឃើញពីថាមពលរបស់ស្ត្រីក្នុងការចូលរួមចំណែកដឹកនាំប្រទេសផងដែរ។

កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ សរុបទាំងអស់មាន ១២៥ រូប។ ក្នុងចំណោមបេក្ខជនទាំង ១២៥រូបនោះ មានតំណាងរាស្ត្រជាស្រ្តីចំនួន ១៦រូប បានជាប់ដែលសុទ្ធតែជាឥស្សរជនឆ្នើម និងមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ។ លោកស្រី ចម និម្មល គឺជាស្រ្តីម្នាក់ដែលជាប់ជាតំណាងរាស្ត្រនៅខេត្តកំពត និងមានវ័យក្មេងជាងគេ។

សូមជម្រាបជូនថា លោកស្រី ចម និម្មល គឺជាបញ្ញវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក មុខជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


