ព័ត៌មានជាតិ
រដ្ឋបាលខេត្ត និងតំណាងរាស្ត្រមណ្ឌលស្វាយរៀង ចុះដឹកនាំដាក់លូរំដោះទឹក កាយប្រឡាយ ជូនគ្រួសារយោធិនពិការ
លោក ម៉ែន អេង អភិបាលរងខេត្ដ និងលោកស្រី ដួង វណ្ណា អ្នកតំណាងរាស្ត្រខេត្តស្វាយរៀង បានចុះដឹកនាំដាក់លូរំដោះទឹក កាយប្រឡាយ ជូនគ្រួសារយោធិនពិការនៅផ្ទះ ៤០០ខ្នង ក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក។

លោកស្រី ដួង វណ្ណា បានឱ្យដឹងថា បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅតំបន់នេះ ជាកង្វល់របស់អាជ្ញាធរ ដូច្នេះជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យអស់ចេញពីតំបន់ទំនាប នោះការលិចលង់នឹងអាចដោះស្រាយបាន។ លោកស្រីថា ត្រូវដាក់លូបន្ថែម ស្តារ កាយប្រឡាយទឹកហូរ ឱ្យបានលឿន និងមួយផ្នែកទៀតត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយខាងក្រោម ដើម្បីឱ្យទឹកហូរលឿន។ ចំណែក ក្រុមការងារជាងត្រូវដាក់លូឱ្យបានឆាប់រហ័ស និងមានគុណភាព ទើបអាចរំដោះទឹកបានទាន់ពេលវេលា មិនធ្វើឱ្យខូចខាតផលដំណាំរបស់ពួកគាត់។


ការដាក់លូរំដោះទឹក កាយប្រឡាយ ជូនគ្រួសារយោធិនពិការនាពេលនេះ ក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីលោក វង សូត អនុប្រធានទី២រដ្ឋសភា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក លោក ហុង វិណុល មេបញ្ជាររងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក។


ជារៀងរាល់ឆ្នាំនារដូវភ្លៀងធ្លាក់ កង្វល់របស់ប្រជាពលរដ្ឋទូទៅក៏ចាប់ផ្តើមកើតមាន ព្រោះតែពេលខ្លះ ពួកគាត់ត្រូវខកខាន ឬយឺតយ៉ាវការងារ ដោយសារឧបសគ្គភ្លៀងធ្លាក់ ហើយរឹតតែពិបាកទៀតនោះ គឺក្រោយពេលរាំង ក្នុងតំបន់មួយចំនួន ត្រូវស្ទះប្រឡាយ ធ្វើឲ្យទឹកលិចផ្លូវផលដំណាំ រឹតតែបង្កឧបសគ្គថែមមួយកម្រិតទៀត៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


