ព័ត៌មានអន្ដរជាតិ
មើលហើយរន្ធត់! ថតជាប់ស្ដែងៗ និស្សិតបូលីវីប្រមូលផ្តុំគ្នាលើបង្កាន់ដៃជាន់ទី ៤ បាក់ធ្លាក់ស្លាប់ ៧ នាក់
យ៉ាងហោចណាស់និស្សិតមហាវិទ្យាល័យចំនួន ៧ នាក់បានស្លាប់ បន្ទាប់ពីបានធ្លាក់ពីជាន់ទី ៤ នៃអគារសាកលវិទ្យាល័យមួយកន្លែង ។
និស្សិតទាំងនោះត្រូវបានគេថតជាប់ពីការធ្លាក់ចុះស្លាប់ភ្លាមៗនៅឯសាកលវិទ្យាល័យ Public University of El Alto (UPEA) នៅជិតទីក្រុង La Paz ប្រទេសបូលីវី នៅពេលដែលបាក់រនាំងបង្កាន់ដៃសាលា ។

វីដេអូដ៏រន្ធត់នៃគ្រោះថ្នាក់នេះបានបង្ហាញថា ក្រុមនិស្សិតមួយក្រុមធំបានប្រមូលផ្តុំគ្នានៅលើយ៉រសាលាជាន់ទី ៤ និងមានមនុស្សកកកុញនៅពេលដែលរនាំងបង្កាន់ដៃនោះបាក់ ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Mirror បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានធ្លាក់ចុះ ហើយ ៧ នាក់បានស្លាប់ភ្លាមៗ ខណៈម្នាក់ទៀតកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។

សេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យបានសរសេរថា “សាកលវិទ្យាល័យប្រកាសកាន់ទុក្ខរយៈពេល ៧ ថ្ងៃនៅឯសាកលវិទ្យាល័យ Public University of El Alto (UPEA) ក្នុងហេតុការណ៍នេះ” ។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងអគារវិទ្យាសាស្ត្រហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យដែលនិស្សិតត្រូវបានប្រមូលផ្តុំគ្នាដើម្បីចូលរួមសន្និបាតមួយ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


