Connect with us

ព័ត៌មានអន្ដរជាតិ

ចេញអាការមួយនេះយូរ បន្ទាប់ពីចាក់វ៉ាក់សាំង អាចជាសញ្ញាឆ្លងកូវីដ

បានផុស

នៅ

ក្រសួងសុខាភិបាលជប៉ុននិយាយថា អាការគ្រុនក្តៅយូរ បន្ទាប់ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ អាចជារោគសញ្ញានៃការឆ្លងវីរុសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាការគ្រុនក្តៅ ឈឺក្បាល និងប្រតិកម្មផ្សេងៗទៀតចំពោះការចាក់វ៉ាក់សាំង ងាយនឹងកើតមាននៅថ្ងៃ បន្ទាប់ពីចាក់ ។ ក្រុមស្រាវជ្រាវរបស់ក្រសួងនិយាយថា ២ ភាគរយនៃអ្នកដែលបានទទួលការចាក់វ៉ាក់សាំង Pfizer និង ៤ ភាគរយនៃអ្នកដែលបានចាក់វ៉ាក់សាំង Moderna បានវិវត្តទៅជាគ្រុនក្តៅ ៣៧.៥ អង្សាសេ ឬខ្ពស់ជាងនេះ នៅថ្ងៃបន្ទាប់ពីចាក់លើកដំបូង ។

ក្រុមនេះនិយាយថា វាពិបាកក្នុងការបែងចែករោគសញ្ញានៃជំងឺកូវីដ ១៩ ពីប្រតិកម្មទៅនឹងការចាក់វ៉ាក់សាំង ខណៈមនុស្សមួយចំនួនដែលមានអាការគ្រុនក្តៅ ប្រហែលជាមិនត្រូវបានធ្វើតេស្តរកមើលមេរោគនេះនោះទេ ។

ដូច្នេះក្រសួងជំរុញឲ្យប្រជាជនទៅជួបគ្រូពេទ្យ ប្រសិនបើអាការគ្រុនក្តៅរបស់ពួកគេ បន្តរយៈពេលពីរថ្ងៃ ឬយូរជាងនេះ ហើយពួកគេមានរោគសញ្ញាផ្សេងទៀតនៃជំងឺកូវីដ ១៩ ដូចជា ក្អក ដង្ហើមខ្លី បាត់បង់ក្លិន និងរសជាតិ ។

ក្រសួងក៏កំពុងជំរុញឲ្យស្ថាប័នវេជ្ជសាស្ត្រធ្វើតេស្ត ឬបញ្ជូនការធ្វើតេស្តទៅមន្ទីរពិសោធន៍ នៅពេលដែលពួកគេពិនិត្យមនុស្សដែលមានអាការគ្រុនក្តៅយូរ បន្ទាប់ពីការចាក់វ៉ាក់សាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ក្រុមមនុស្ស ៤ ប្រភេទ ងាយរងគ្រោះបំផុត ចំពោះវីរុសបំប្លែងខ្លួនឥណ្ឌា (Delta)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម