ព័ត៌មានអន្ដរជាតិ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យតោបានទៅម្ចាស់វិញ ពេលនេះកំពុងបង្កភាពល្បីល្បាញដល់បរទេស
រឿងរ៉ាវដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជា អនុញ្ញាតឲ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញ ពេលនេះបានបង្កភាពល្បីល្បាញដល់បរទេស ដោយសារព័ត៌មានធំៗចុះផ្សាយព្រោងព្រាត មានដូចជា BBC របស់អង់គ្លេស, The Star របស់ម៉ាឡេស៊ី, Xinhua របស់ចិននិង DW របស់អាល្លឺម៉ង់។

BBC បានចុះផ្សាយថា សត្វតោសត្វចិញ្ចឹមមួយក្បាល ដែលអាជ្ញាធរកម្ពុជារឹបអូសកាលពីខែមុន ត្រូវបានប្រគល់ជូនម្ចាស់វិញបន្ទាប់ពីមានអន្តរាគមន៍ដ៏គួរឲ្យភ្ញាក់ផ្អើលពីសម្តេច តេជោ។
ក្រុមមន្ត្រីបាននិយាយថា សត្វតោឈ្មោលអាយុ១៨ខែមួយក្បាលនេះ ត្រូវបានជនជាតិចិនលួចរត់ពន្ធចូលប្រទេសដោយខុសច្បាប់។

ក្រុមមន្ត្រីបានបើកការស៊ើបអង្កេតមួយកាលពីខែមេសា បន្ទាប់ពីឃើញវីឌីអូរបស់តោនៅវីឡាមួយក្នុងរាជធានីភ្នំពេញ។
សត្វតោទម្ងន់ ៧០ គីឡូក្រាមមួយក្បាលនេះ ត្រូវបានរឹបអូសកាលពីថ្ងៃទី ២៧ ខែមិថុនា ហើយត្រូវបញ្ជូន ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ចាប់តាំងពីពេលនោះមក ម្ចាស់ជាបុរសជនជាតិចិនឈ្មោះ Zhai Xinjiang បានធ្វើការអំពាវនាវសុំឲ្យមានការវិលត្រឡប់របស់សត្វតោនេះវិញ។
កាលពីល្ងាចថ្ងៃអាទិត្យ សម្តេចតេជោ ហ៊ុនសែន បានឆ្លើយតបទៅនឹងការអង្វរកររបស់ម្ចាស់សត្វ នៅក្នុងការបង្ហោះលើ Facebook។

សម្តេចបានសរសេរថា សម្តេចបានលើកបញ្ហានេះជាមួយ រដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេងសាខុន ហើយយល់ព្រមឲ្យសត្វតោ ត្រឡប់ទៅម្ចាស់វិញ ប្រសិនបើសត្វនេះត្រូវបានរក្សាទុកក្នុងទ្រុងត្រឹមត្រូវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌបែបនេះ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


