ព័ត៌មានអន្ដរជាតិ
គ្រូសៀករុស្ស៊ីល្បីឈ្មោះ ត្រូវសត្វតោដែលខ្លួនបង្ហាត់ ហក់ខាំ ពេលកំពុងសម្តែង
ហេតុការណ៍ដ៏រន្ធត់មួយ ត្រូវបានថតជាប់ក្នុងវីដេអូ ដែលបង្ហាញសត្វតោ វាយប្រហារអ្នកសម្តែងសៀកដ៏ល្បីឈ្មោះម្នាក់នៅប្រទេសរុស្ស៊ី។

សត្វតោបានខ្ញាំ និងខាំ គ្រូសៀក Alexey Makarenko អាយុ៤២ឆ្នាំ អំឡុងពេលសម្តែងនៅចំពោះមុខកុមារ និងឪពុកម្តាយរបស់ពួកគេ។

ប្រពន្ធរបស់គាត់ឈ្មោះ Olga Borisova អាយុ៤៣ឆ្នាំ ដែលក៏ជាគ្រូបង្វឹកតោផងដែរនោះ បានជួយសង្គ្រោះជីវិតគាត់ ដោយដេញសត្វតោចេញ នៅពេលវាព្យាយាមចាប់សង្គ្រុបគាត់ ក្នុងរោងសៀក Sochi State Circus នៅទីក្រុង Sochi នៃរមណីយដ្ឋានសមុទ្រខ្មៅ។

រឿងនេះបានចាប់ផ្ដើម នៅពេលសត្វតោឈ្មោលពីរក្បាល បើកការប្រយុទ្ធគ្នាអំឡុងពេលសម្ដែងក្នុងរោងសៀក ដែលផ្ទុកអ្នកទស្សនាបាន ១២០០នាក់។

លោក Makarenko បានធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់កុំឲ្យសត្វតោខាំគ្នា ជាហេតុធ្វើឲ្យសត្វទី៣ ខឹងសម្បា ហើយក៏ស្រាប់តែហក់មកវាយប្រហារគាត់តែម្តង។

ភរិយាបានប្រញាប់ប្រញាល់ទៅជួយ ដោយប្រើរំពាត់ដើម្បីបន្លាចសត្វតោ។ ក្រោយមក អ្នកទាំងពីរនៅតែបង្ហាញសកម្មភាពធម្មតា នៅមុខទស្សនិកជនដូចជាមិនមានអ្វីកើតឡើងអ៊ីចឹង។

លោក Edgard Zapashny ប្រធានអគារសៀក Great Moscow State Circus បាននិយាយថា តាមពិត លោកស្រី Borisova បានជួយសង្គ្រោះប្តីគាត់ពីសេចក្តីស្លាប់៕

ចង់ដឹងថា វីដេអូនោះយ៉ាងណា តស់ទៅទស្សនាទាំងអស់គ្នា
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សត្វតោ ៥ ក្បាល នៅសិង្ហបុរីឆ្លងកូវីដ ចេញរោគសញ្ញាប្រហែលមនុស្ស
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


