ព័ត៌មានអន្ដរជាតិ
តោ៥ក្បាល ចាប់ហែកស៊ីបុគ្គលិកសួនសត្វថៃ នៅចំពោះមុខទេសចរ
សត្វតោចំនួន៥ក្បាល បានចាប់ហែកស៊ីបុគ្គលិកសួនសត្វម្នាក់នៅចំពោះមុខទេសចរថៃ និងបរទេស ក្នុងទីក្រុងបាងកក ដែលបង្កការភ័យរន្ធត់គ្មាននរណាហ៊ានចូលទៅជួយ។

តាមការផ្សាយរបស់ Amarin TV, ហេតុការណ៍នេះ កើតឡើងនៅឯសួនសត្វមួយ (មិនបញ្ចេញឈ្មោះ) ស្ថិតក្នុងតំបន់ Ram Intra នាវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍ពីប្រភពក្នុងស្រុក, ដំបូងឡើយបុគ្គលិកសួនសត្វជិះរថយន្ត Jeep ដើម្បីពិនិត្យសួន ប៉ុន្តែមិនដឹងមូលហេតុអ្វីឡើយស្រាប់តែបុគ្គលិកម្នាក់នោះចុះពីរថយន្ត រួចក៏ត្រូវសត្វតោមួយក្បាលលបវាយប្រហារពីខាងក្រោយ។

ភ្លាមៗនោះ មានសត្វតោចំនួន៤ក្បាលទៀត បានចូលមកបន្ថែម ចាប់ហែកស៊ីបុគ្គលិកម្នាក់នោះ ស្លាប់នៅហ្នឹងកន្លែងទាំងដែល ទេសចរណ៍ជាតិនិងអន្តរជាតិ ឃើញហេតុការណ៍ដ៏រន្ធត់នេះផ្ទាល់ភ្នែក។
មន្ត្រីម្នាក់ទៀតនៅសួនសត្វខាងលើបានប្រាប់ប៉ូលិសថា មូលហេតុដែលបុគ្គលិកត្រូវតោចាប់ហែកស៊ីនោះ ចុះពីរថយន្តព្រោះរូបគេ ចុះទៅរើសអ្វីម្យ៉ាងនៅលើដី ប៉ុន្តែមិនដឹងថាជារបស់អ្វីនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសថៃ កំពុងបើកការស៊ើបអង្កេតហេតុការណ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវសត្វតោវាយប្រហារស្លាប់ នៅប្រទេសកេនយ៉ា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


