ព័ត៌មានអន្ដរជាតិ
Putin មិនទទួលស្គាល់ Biden ជាប្រធានាធិបតីអាមេរិក ដរាបណា Trump មិនសុខចិត្តចាញ់
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា គាត់មិនទាន់ត្រៀមខ្លួនដើម្បីទទួលស្គាល់លោក Joe Biden ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះទេ ពីព្រោះជ័យជម្នះរបស់គាត់មិនត្រូវបានទទួលស្គាល់ដោយលោក Trump ឡើយ ។
លោក Biden ត្រូវបានប្រកាសជាប្រធានាធិបតីជាប់ឆ្នោតកាលពីពីរសប្តាហ៍មុននៅក្នុងការបោះឆ្នោតទល់នឹងលោក Trump ដែលបានបដិសេធមិនទទួលស្គាល់លទ្ធផលនេះ ។ ទន្ទឹមនោះប្រធានាធិបតី Trump បានចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោត និងបានបញ្ជាឲ្យក្រុមរបស់គាត់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗដែលធ្វើឲ្យគាត់ត្រូវជាប់ឆ្នោតឡើងវិញ ។

លោក Putin ដែលមិនទាន់អបអរសាទរលោក Biden ចំពោះជ័យជម្នះរបស់លោកបាននិយាយកាលពីថ្ងៃអាទិត្យនៅលើទូរទស្សន៍រដ្ឋរបស់ប្រទេសរុស្ស៊ីថា “យើងនឹងធ្វើការជាមួយនរណាម្នាក់ដែលមានទំនុកចិត្តពីប្រជាជនអាមេរិក” ។
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg លោក Putin បាននិយាយថា “ប៉ុន្តែទំនុកចិត្តនេះអាចត្រូវបានផ្តល់ឲ្យតែបេក្ខជនដែលឈ្នះត្រូវបានទទួលស្គាល់ដោយគណបក្សប្រឆាំង ឬបន្ទាប់ពីលទ្ធផលត្រូវបានបញ្ជាក់តាមរបៀបត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ” ។

លោកក៏បាននិយាយផងដែរថា “ការសម្រេចចិត្តមិនអបអរសាទរលោក Biden គឺជាភាពជាផ្លូវការមួយដែលមិនមានហេតុផលលំអៀង ហើយទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានបំផ្លាញ” ។
គួររម្លឹកផងដែរថា នៅពេលដែលលោក Trump បានឈ្នះឆ្នោតនៅឆ្នាំ ២០១៦ លោក Putin បានបង្ហាញការអបអរសាទរភ្លាមៗ ខណៈដែលគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតនោះគឺលោកស្រី Hillary Clinton ក៏បានបដិសេធមិនទទួលស្គាល់លទ្ធផលនេះដូចគ្នា បន្ទាប់ពីការបោះឆ្នោត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Mail
ចុចអាន ៖ តារាបង្ហាញម៉ូដបង្ហោះរូបស្រាតននលគកក្នុង Instagram ដើម្បីអបអរមិត្តប្រុសឈ្នះពាន
ចុចអាន ៖ UNICEF នឹងដឹកជញ្ជូនវ៉ាក់សាំងកូវីដចំនួន ២ ពាន់លានដូសទៅប្រទេសក្រីក្រ នៅឆ្នាំ ២០២១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


