ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ថា អាមេរិកទាមទារជ្រុលហួសហេតុ ខណៈលោក ត្រាំ ទំនងវាយប្រហារអ៊ីរ៉ង់ជាថ្មី
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានផ្សាយនៅថ្ងៃទី ២៣ ខែឧសភា ឲ្យដឹងថា ទីក្រុងតេហេរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកថា «ទាមទាជ្រុលរហួសហេតុ» ខណៈដែលសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានលើកឡើងពីការរំពឹងទុកថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើការវាយប្រហារជាថ្មីទៀត ហើយមេដឹកនាំនៃសាធារណរដ្ឋអ៊ីស្លាមបានពិចារណាលើសំណើសន្តិភាពចុងក្រោយបំផុត។ យោងការផ្សាយរបស់ AFP ។

មេបញ្ជាការកងទ័ពដ៏មានអំណាចរបស់ប្រទេសប៉ាគីស្ថាន ក៏បានមកដល់ទីក្រុងតេហេរ៉ង់នៅថ្ងៃទី ២២ខែឧសភា ដើម្បីជំរុញការសម្របសម្រួល ហើយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្លាស់ប្តូរផែនការរបស់គាត់ភ្លាមៗដើម្បីបោះបង់ពិធីមង្គលការកូនប្រុសរបស់គាត់ ដើម្បីស្នាក់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយសារតែ «កាលៈទេសៈទាក់ទងនឹងរដ្ឋាភិបាល» ដែលជំរុញឱ្យមានការរំពឹងទុកថា ស្ថានភាពបានចូលដល់ដំណាក់កាលដ៏រសើបមួយ។
លោក ត្រាំ បានពិពណ៌នាអំពីការចរចាស្ថិតក្នុងស្ថានភាព ឈប់-ចាប់ផ្តើម (stop-start) នៅសប្តាហ៍នេះថា ជាការរង្គោះរង្គើនៅលើ «ព្រំដែន» រវាងការវាយប្រហារឡើងវិញ និងកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ និងនាំឱ្យមានការបិទផ្លូវតថ្លៃគ្នា ជុំវិញច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ។
ការចរចាជាច្រើនសប្តាហ៍ចាប់តាំងពីបទឈប់បាញ់នៅថ្ងៃទី៨ ខែមេសា ដោយរួមទាំងការចរចាផ្ទាល់មុខជាប្រវត្តិសាស្ត្រដែលរៀបចំដោយទីក្រុងអ៊ីស្លាម៉ាបាដ ក្រោយបទឈប់បាញ់តែប៉ុន្មានថ្ងៃ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ នៅតែមិនទាន់បានបង្កើតដំណោះស្រាយអចិន្ត្រៃយ៍ ឬស្តារការចូលទៅកាន់ច្រកសមុទ្រឡើងវិញទាំងស្រុងនោះទេ ដែលបណ្តាលឱ្យការផ្គត់ផ្គង់ប្រេងសកលមានចំនួនច្រើន។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅក្នុងការហៅទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ទីក្រុងតេអេរ៉ង់ បានចូលរួមក្នុងដំណើរការការទូតទោះបីជាមានការក្បត់ម្តងហើយម្តងទៀតនៃការទូត និងការឈ្លានពានយោធាប្រឆាំងនឹងអ៊ីរ៉ង់ រួមជាមួយនឹងជំហរផ្ទុយគ្នា និងការទាមទារហួសហេតុម្តងហើយម្តងទៀតដោយសហរដ្ឋអាមេរិកក៏ដោយ នេះបើយោងតាមក្រសួង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios និង CBS News ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា សេតវិមានកំពុងពិចារណាវាយប្រហារលើអ៊ីរ៉ង់ ទោះបីជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរបានបន្ថែមថា ការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។
ប្រភពផ្តល់ព័ត៌មាននោះ ត្រូវស្រង់សម្តីដូចបាននិយាយថា៖ «យើងកំពុងដោះស្រាយជាមួយក្រុមមនុស្សដែលពិបាកខ្លាំងណាស់។ ហើយប្រសិនបើវាមិនផ្លាស់ប្តូរទេ នោះប្រធានាធិបតីច្បាស់ណាស់ថាគាត់មានជម្រើសផ្សេងទៀត»។
មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir បានទៅដល់ទីក្រុងតេហេរ៉ង់នៅថ្ងៃទី ២២ ខែឧសភា ជាកន្លែងដែលលោកបានជួបលោក Araghchi នៅពេលយប់ជ្រៅ ដើម្បីពិភាក្សាអំពី «កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមការទូតចុងក្រោយបំផុត ដែលមានគោលបំណងទប់ស្កាត់ការកើនឡើងបន្ថែមទៀត» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA៕
ប្រែសម្រួល រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


