ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍មួយទៀតរកឃើញករណីឆ្លង វីរុសបំប្លែងខ្លួនឥណ្ឌា Delta ចូលក្នុងសហគមន៍ជាលើកដំបូង
ទីម័រខាងកើតបានកត់ត្រាករណីឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ចូលក្នុងសហគមន៍ជាលើកដំបូង ហើយកំពុងបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់ក្រសួងសុខាភិបាលរបស់ខ្លួនអំពីការកើនឡើងករណីឆ្លងនេះ ។
ការធ្វើតេស្តហ្សែនដោយវិទ្យាស្ថាន Doherty របស់អូស្រ្តាលីនៅសប្តាហ៍ដំបូងនៃខែសីហា បានរកឃើញថា ក្នុងចំណោមសំណាកចំនួន ២៧ ដែលបានយកនៅក្នុងតំបន់ Ermera របស់ប្រទេសទីម័រខាងកើត ពីអ្នកដែលឆ្លងជំងឺកូវីដ ១៩ ក្នុងនោះ ១២ នាក់ជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

ទន្ទឹមនោះ សំណាកពីតំបន់ផ្សេងទៀតមិនទាន់ត្រូវបានធ្វើតេស្តនៅឡើយទេ ប៉ុន្តែអ្នកជំនាញសុខភាពសាធារណៈបាននិយាយថា ចំនួនករណីដែលកំពុងកើនឡើងនៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស ក៏អាចមានវត្តមានវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” នៅទីនោះដែរ ។
ក្រសួងសុខាភិបាលនៅក្នុងរបាយការណ៍ថ្ងៃទី ៨ ខែសីហា បាននិយាយថា ការចម្លងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ទំនងជាបង្កឲ្យមានការកើនឡើងគួរឲ្យកត់សម្គាល់នូវករណីឆ្លង រួមទាំងករណីធ្ងន់ធ្ងរ និងការស្លាប់ផងដែរ ដោយសារអ្នកទាំងនោះមានលទ្ធភាពទទួលវ៉ាក់សាំងតិចតួច ហើយកំពុងមានហានិភ័យបំផុត ។

រហូតមកដល់ពេលនេះប្រហែល ៨.៥ ភាគរយនៃប្រជាជន ១.៣ លាននាក់របស់ខ្លួន ត្រូវបានចាក់វ៉ាក់សាំងពេញ ២ ដូសដោយប្រើវ៉ាក់សាំង AstraZeneca និង Sinovac ។
គួរបញ្ជាក់ថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១១,៥៧៩ ករណី និងមានអ្នកស្លាប់ចំនួន ២៨ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃរោគរាតត្បាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វីរុសបំប្លែងខ្លួនឥណ្ឌា Delta ជាភ្នាក់ងារបង្ករោគច្រើនជាងប្រភេទផ្សេងទៀតទាំងអស់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


