ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បើកចិត្តយកដំណោះស្រាយសន្តិភាព ១២ ចំណុចរបស់ ចិន ដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយ រុស្ស៊ី
នៅទីបំផុតភាគីអ៊ុយក្រែនបានចាត់ទុកដំណោះស្រាយ ឬផែនការសន្តិភាព ១២ ចំណុចដែលដាក់ចេញដោយប្រទេសចិន គឺជារឿងចាំបាច់ និងគួរតែដាក់លើតុពិភាក្សាក្នុងការបញ្ចប់ភ្លើងសង្គ្រាមជាមួយប្រទេសរុស្ស៊ី ខណៈរដ្ឋាភិបាលទីក្រុងកៀវកប់ដំណោះស្រាយនេះអស់រយៈពេលជិត ១ ឆ្នាំទៅហើយ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃទី១៦ ខែមករា ។

ថ្លែងនៅមុនកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ប្រទេសស្វីស, ប្រមុខអគ្គសេនាធិការចម្រុះរបស់អ៊ុយក្រែនលោក Andriy Yermak បានលើកឡើងថា “វត្តមានចិនកាន់តែសំខាន់ក្នុងការចូលរួមកិច្ចចរចាដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី ហើយវាជារឿងសំខាន់ដែលសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូមួយនេះមកអង្គុយនៅតុរកដំណោះស្រាយ ឬផ្លូវឆ្ពោះទៅរកសន្តិភាព” ។
យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា ក្រសួងការបរទេសចិនបានដាក់ចេញដំណោះស្រាយ ១២ ចំណុចស្ដីពីវិបត្តិនយោបាយនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ពោលចំខួប ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ខណៈដំណោះស្រាយទាំងនោះផ្ដោតសំខាន់លើបទឈប់បាញ់ ការចរចារកសន្តិភាព ការដោះស្រាយវិបត្តិមនុស្សធម៌ ការបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគី ការការពារជនស៊ីវិល និងអ្នកទោសសង្គ្រាមជាដើម ។
ពាក់ព័ន្ធនឹងដំណោះស្រាយសន្តិភាពនេះទៀតសោត សារព័ត៌មាន RT បានរាយការណ៍តាំងតែពីខែតុលា ឆ្នាំ២០២៣ មកម្ល៉េះថា លោកប្រធានាធីបតីរុស្ស៊ី Vladimir Putin បានគាំទ្រសំណើទាំង ១២ ចំណុចរបស់ភាគីចិន ហើយលោក Putin ថែមទាំងប្រាប់លោកប្រធានាធិបតី Xi Jinping ទៀតថា សំណើនេះមានភាពប្រាកដប្រជានិយម ហើយស្របទៅនឹងវិធីសាស្ត្ររបស់រុស្ស៊ី ជាពិសេសគឺអាចយកប្រើជាមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយជម្លោះដោយសន្តិវិធីបាន ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី បញ្ជាក់ជំហរទៅ ចិន យ៉ាងណាដែរ ក្រោយ តៃវ៉ាន់ ជ្រើសរើសបានមេ ដឹកនាំថ្មី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


