ព័ត៌មានអន្ដរជាតិ
នរណានឹងក្លាយជាប្រធានាធិបតីអាហ្វហ្គានីស្ថាន ពេលក្រុមតាលីបង់ ឡើងកាន់កាប់?
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ត្រូវបានគេគិតថា លាលែងពីតំណែងនៅពេលដែលរដ្ឋាភិបាលបានចុះចាញ់កងកម្លាំងតាលីបង់ក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ។
ក្រុមតាលីបង់បានចូលទៅដល់វិមានប្រធានាធិបតីអាហ្វហ្គានីស្ថាន ដើម្បីរៀបចំការផ្ទេរអំណាច។ បន្ទាប់ពីកិច្ចចរចារវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ រដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយក្រុមតាលីបង់ត្រូវបានប្រកាស។

រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី នឹងត្រូវដឹកនាំដោយមេដឹកនាំកំពូលតាលីបង់លោក Mullah Abdul Ghani Baradar។ យោងតាមប្រភពព័ត៌មាននានា បានឲ្យដឹងថា លោក Mullah Baradar មានការគាំទ្រពីប្រទេសកាតា ដែលបានជួយក្រុមតាលីបង់និង រដ្ឋាភិបាលអាហ្វហ្គានីស្ថានឲ្យចរចាគ្នា។
បន្ទាប់ពីចូលដល់ជាយក្រុងកាប៊ុល ក្រុមតាលីបង់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ពួកគេគ្មានគម្រោងដណ្តើមយករដ្ឋធានីអាហ្វហ្គានីស្ថានដោយកម្លាំងឡើយ។

ក្រុមតាលីបង់បានប្រកាសថា សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបញ្ចប់ហើយ ខណៈលោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស។
លោក Ghani និយាយថា លោកចង់បញ្ចៀសការបង្ហូរឈាម ទើបចាកចេញពីប្រទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Republic World
ចុចអាន៖ អតីតទីប្រឹក្សា៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើរឿងដ៏អាម៉ាស់ រត់ចេញពីប្រទេស ទុកប្រជាជនចោល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


