Connect with us

ព័ត៌មានអន្ដរជាតិ

អតីតទីប្រឹក្សា៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ធ្វើរឿងដ៏អាម៉ាស់ រត់ចេញពីប្រទេស​ ទុកប្រជាជនចោល

បានផុស

នៅ

លោក Shafiq Hamdam ដែលជាអតីតទីប្រឹក្សារបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានរិះគន់ការសម្រេចចិត្តរបស់លោក Ghani ក្នុងការរត់គេចពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ចំពេលដែលក្រុមតាលីបង់ ចូលដល់ទីក្រុងកាប៊ុលយ៉ាងឆាប់រហ័ស។

លោក Hamdam បានប្រាប់ Al Jazeera ពីទីក្រុង វ៉ាស៊ីនតោន ឌីស៊ី ថា “វាគួរឲ្យខ្មាស់អៀនណាស់។ វាគួរឲ្យអាម៉ាស់ ប្រជាជនមានអារម្មណ៍ថា ពួកគេត្រូវបានបោះបង់ចោល ប្រជាជនមានអារម្មណ៍ថា ពួកគេត្រូវក្បត់”។

បន្ទាប់ពីការខិតខំអស់រយៈពេលជាច្រើនឆ្នាំ និងការវិនិយោគជាច្រើនឆ្នាំមកនេះ គាត់បានដាក់សញ្ញាដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យរបស់ អាហ្វហ្គានីស្ថាន។ ខ្លួនគាត់បានរត់គេចខ្លួនជាមួយក្រុមរបស់ខ្លួន ហើយគាត់មិនបានគិតដល់មនុស្សរាប់លាននាក់ដែលរស់នៅក្នុងភាពវេទនា រស់នៅក្នុងភាពមិនច្បាស់លាស់ ហើយឥឡូវនេះត្រូវបានទុកចោលដោយរស់នៅក្រោមរបបតាលីបង់នោះទេ”។

ស្របពេលជាមួយគ្នានោះដែរ លោក Hamdam និយាយថា ក្រុមតាលីបង់ ត្រូវតែបញ្ជាក់ថា ពួកគេនឹងការពារស្ត្រី។

ចាប់ពីថ្ងៃស្អែកទៅ យើងត្រូវតែមើលឃើញស្ត្រីទៅសាលារៀន យើងត្រូវមើលឃើញស្ត្រីធ្វើការជាមន្ត្រីរដ្ឋការនិងគ្រូបង្រៀន ដូចជាម្តាយខ្ញុំទៅសាលារៀននិងបង្រៀន។ នោះគឺជាអ្វីដែលខ្ញុំចង់បាន ហើយនោះគឺជាអ្វីដែលពិភពលោកចង់បាន។ ហើយនោះគឺជាការសាកល្បងសម្រាប់ក្រុមតាលីបង់ ដើម្បីបញ្ជាក់ថាតើពួកគេបានផ្លាស់ប្តូរឬក៏អត់”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ចលាចលពេញព្រលានយន្តហោះអាហ្វហ្គានីស្ថាន ពេលប្រជាជនរាប់ពាន់នាក់ សម្រុកចាកចេញ ខ្លះរត់ជាន់គ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម