ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបញ្ចេញសកម្មភាព ក្រោយស្ងៀមស្ងាត់ជាមួយលទ្ធផលបោះឆ្នោតនៅអាមេរិកមួយរយៈ
ដូចការរំពឹងទុករបស់ក្រុមអ្នកវិភាគ កូរ៉េខាងជើង មិនអាចសម្ងំស្ងៀមបានយូរជាមួយលទ្ធផលបោះឆ្នោតប្រធានាធិបតីនៅអាមេរិកនោះឡើយ ដោយរដ្ឋឯកោមួយនេះ នឹងបង្កើតអ្វីថ្មីសម្រាប់ដាស់ពិភពលោក ពិសេសរដ្ឋាភិបាលថ្មីរបស់អាមេរិក ឲ្យចាប់អារម្មណ៍មកលើខ្លួន។

ជាក់ស្តែងកាលពីថ្ងៃអង្គារ៍ដើមសប្តាហ៍នេះ កូរ៉េខាងជើងបានបញ្ចេញអាល់ប៊ុមរូបភាព បង្ហាញពីសមទ្ធិផលធំៗក្នុងការផលិតអាវុធទំនើបដែលសម្រេចបានចាប់តាំងពីប្រមុខរដ្ឋគីម ជុងអ៊ុន ឡើងកាន់អំណាចមក។
មីស៊ីលឆ្លងទ្វីបដ៏ទំនើបរបស់កូរ៉េខាងជើង ដែលគេស្គាល់ថាជាប្រភេទមីស៊ីល ICBM និងយុទ្ធភ័ណ្ឌធន់ធ្ងន់ និងស្រាលជាច្រើន សុទ្ធតែបង្ហាញក្នុងអាល់ប៊ុមរូបភាពថ្មីនេះ ដែលចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង។

អាល់ប៊ុមរូបភាពសរុប ១២០ទំព័រ ត្រូវគេឲ្យឈ្មោះថា For Strengthening the National Defence Capability មានន័យថា “សម្រាប់ពង្រឹងសមត្ថភាពការពារជាតិ” គឺបានបោះពុម្ភផ្សាយជាភាសាបរទេស ដោយមានទាំងបញ្ចូលប្រវត្តិមីស៊ីល និងការអភិវឌ្ឍន៍អាវុធចាប់តាំងពីលោក គីម ឡើងកាន់អំណាចអំឡុងឆ្នាំ ២០១១ មក។

អ្វីគួរចាប់អារម្មណ៍ខ្លាំងក្នុងអាល់ប៊ុមបង្ហាញអាវុធរបស់កូរ៉េខាងជើង គឺមាននាវាមុជទឹកមានសមត្ថភាពបាញ់មីស៊ីលរយៈចម្ងាយខ្លី SLBM ប្រភេទ Pukguksong-3 ដែលសុទ្ធតែសម្រេចបានកាលពីឆ្នាំ ២០១៩ ក៏ដូចជារូបភាពបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ឈ្មោះ Hwasong-15 កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រួមជាមួយមីស៊ីល Pukguksong-4 ដែលទើបបង្អួតពិភពលោកអំឡុងថ្ងៃរំលឹកខួប ៧៥ឆ្នាំ នៃការបង្កើតបក្សពលករកូរ៉េជាដើម៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


