ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ជឿថា អាមេរិកនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយខ្លួន ក្រោយការបោះឆ្នោត
លោក Tsai Ming-yen ប្រធានការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បានប្រាប់នៅថ្ងៃទី៦ខែវិច្ឆិកានេះថា សហរដ្ឋអាមេរិកនឹងនៅតែបន្តគោលជំហរមិត្តភាពជាមួយតៃវ៉ាន់ ទោះប្រទេសមហាអំណាចនេះនឹងផ្លាស់ប្ដូររដ្ឋាភិបាលក្រោយការបោះឆ្នោតក៏ដោយ។

លោក Tsai បាននិយាយថា៖ «នៅលើទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ យើងជឿថាសហរដ្ឋអាមេរិកនឹងបន្តវិធីសាស្រ្តបច្ចុប្បន្នរបស់ខ្លួនក្នុងការរឹតបន្តឹងប្រទេសចិន និងជាមិត្តជាមួយតៃវ៉ាន់»។
លោកបានបន្ថែមថា តៃវ៉ាន់នឹងបន្តទំនាក់ទំនងជាមួយរដ្ឋបាលបច្ចុប្បន្ន ដោយផ្តោតលើបញ្ហាសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការ «ក្នុងដំណាក់កាលបន្ទាប់» ហើយនឹងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីចេតនារបស់ចិន និងចលនាយោធាក្នុងអំឡុងពេលអន្តរកាល។
មន្ត្រីជាន់ខ្ពស់តៃវ៉ាន់រូបនេះ បានលើកឡើងទៀតថា៖ «នេះគឺដើម្បីការពារកុម្មុយនិស្តចិនពីការទាញយកផលប្រយោជន៍ ពីការផ្លាស់ប្តូររដ្ឋាភិបាលសហរដ្ឋអាមេរិក និងដើម្បីការពារពួកគេពីការបង្កបញ្ហាក្នុងអំឡុងពេលអន្តរកាល»។
ចំណែកឯ លោក Kuo Jyh-huei រដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ បានប្រាប់ថា រដ្ឋាភិបាលដែនកោះរបស់ខ្លួន កំពុងផ្ដោតលើការបោះឆ្នោតអាមេរិក ហើយកំពុងរៀបចំការត្រៀមខ្លួន មិនថាបេក្ខជនណាម្នាក់យកឈ្នះនោះទេ។ លោក Kuo បានបន្តថា ទោះជាយ៉ាងណា ទំនាក់ទំនងរវាងអាមេរិក-តៃវ៉ាន់ នៅមានភាពស៊ីជម្រៅ និងមិនងាយកែប្រែឡើយ ហើយផលប៉ះពាល់ចំពោះសេដ្ឋកិច្ចតៃវ៉ាន់នឹងមានតិចតួចប៉ុណ្ណោះក្រោយការបោះឆ្នោតអាមេរិក។
ពាក់ព័ន្ធនឹងការលើកឡើងនេះ ប្រទេសចិនមិនទាន់មានការអត្ថាធិប្បាយអ្វីឡើយ។
ត្បិតតៃវ៉ាន់មានការជឿជាក់បែបនេះ តែកន្លងមកទាំងលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនប្រធានាធិបតីអាមេរិកនៅក្នុងអាណត្តិនេះ សុទ្ធតែធ្លាប់បញ្ជាក់នៅអំឡុងយុទ្ធនាការឃោសនារបស់ខ្លួនថា តៃវ៉ាន់គួរតែបង់ថ្លៃការពារឲ្យអាមេរិក និងបានចោទប្រកាន់តៃវ៉ាន់ថាបានលួចដណ្ដើមយកជំនួញបច្ចេកវិទ្យា semiconductor របស់អាមេរិកថែមទៀតផង។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះជាសម្ព័ន្ធមិត្តទាំងពីរមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


