ព័ត៌មានអន្ដរជាតិ
ល្បីពេញសារព័ត៌មានធំៗ! កូនដំរីទឹកថៃ ទស្សន៍ទាយលទ្ធផលបោះឆ្នោតអាមេរិក
សារព័ត៌មានអន្តរជាតិធំៗដូចជា AFP, Fox News, Independent និង Economic Times ជាដើម បានចុះផ្សាយព្រោងព្រាតនូវការទស្សន៍ទាយរបស់កូនដំរីទឹកថៃ ដែលកំពុងល្បីនៅលើបណ្ដាញសង្គម អំពីលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិករវាងបេក្ខជន២រូបគឺ លោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស។

នៅក្នុងវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ដោយសួនសត្វ Khao Kheow នៅក្នុងខេត្តឈុនបុរី កូនដំរីទឹកថៃ ដែលមានឈ្មោះថា Moo Deng បានទស្សន៍ទាយថា លោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតសកលថ្ងៃទី៥ខែវិច្ឆិកានេះ។ នៅក្នុងវីដេអូ កូនដំរីទឹក Moo Deng ត្រូវគេដាក់ឲ្យជ្រើសរើសរវាងផ្លែឪឡឹកដែលកាត់រាងធ្វើជានំខេក ហើយមានភ្ជាប់ឈ្មោះបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរ។ កូនដំរីទឹក Moo Deng បានរើសយកផ្លែឪឡឹកដែលមានឈ្មោះរបស់លោក ដូណាល់ ត្រាំ។
វីដេអូទស្សន៍ទាយរបស់កូនដំរីទឹកថៃ បានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ព្រមទាំងមានការចុះផ្សាយជាហូរហែពីសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើន។
សូមបញ្ជាក់ថា កូនដំរីទឹក Moo Deng បានកើតនៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៤ ហើយរូបភាពងូតទឹករបស់វាបានល្បីល្បាញពេញបណ្ដាញសង្គម X ដែលជាហេតុនាំឲ្យទេសចរអន្តរជាតិជាច្រើនសម្រុកទៅលេងកម្សាន្តនៅសួនសត្វ Khao Kheow។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger កាលពីខែកញ្ញាកន្លងទៅ កូនដំរីទឹក Moo Deng បានរកចំណូលប្រមាណ ៦លានដុល្លារពីទេសចរពាសពេញពិភពលោកឲ្យសួនសត្វ Khao Kheow។
Moo Deng ជាប្រភេទដំរីទឹកតឿ ឬពូជដំរីទឹក Pygmy ហើយស្ថិតនៅក្នុងអម្បូរសត្វជិតផុតពូជ។ ដំរីទឹកប្រភេទនេះ ច្រើនតែស្ថិតនៅអាហ្វ្រិកខាងលិច ជាពិសេសនៅប្រទេសលីបេរីយ៉ា។ បច្ចុប្បន្ន ដំរីទឹក Pygmy មានចំនួនប្រមាណតែ ២ពាន់ក្បាលប៉ុណ្ណោះនៅក្នុងព្រៃ៕
ដោយ៖ ឈាង
ចុចអាន៖ តំបន់ Dixville Notch បោះឆ្នោតមុនគេ, លទ្ធផល ត្រាំនិងហារីស ស្មើគ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


