ព័ត៌មានអន្ដរជាតិ
អ្នកស្រី ហារីស បង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក
អនុប្រធានាធិបតីអាមេរិក អ្នកស្រី កាម៉ាឡា ហារីស បានបង្កើតប្រវត្តិសាស្រ្តនយោបាយថ្មីឲ្យសហរដ្ឋអាមេរិក ដោយយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកស្រី ក្លាយជាការឃោសនារយៈពេលខ្លីបំផុត ដោយចាយពេលត្រឹម១០៧ថ្ងៃប៉ុណ្ណោះ។

អ្នកស្រីបានចាប់ផ្តើមយុទ្ធនាការក្នុងខែសីហា បន្ទាប់ពីលោក ចូ បៃដិន ប្រកាសដកខ្លួនពីការប្រកួត ហើយទីបំផុតអ្នកស្រីបានបញ្ចប់ការឃោសនានៅទីក្រុង Philadelphia នៃរដ្ឋ Pennsylvania នាល្ងាចថ្ងៃទី៤ខែវិច្ឆិកា (ពេលវេលានៅសហរដ្ឋអាមេរិក)។
អ្នកស្រីប្រាប់ទៅអ្នកគាំទ្រមុនពេលបិទបញ្ចប់យុទ្ធនាការឃោសនាថា «យើងនៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ប៉ុន្តែយើងនៅមានការងារជាច្រើនដែលត្រូវធ្វើ»។
ក្នុងអំឡុងពេលនោះ អ្នកស្រី ហារីស បានបញ្ជាក់ជាថ្មីនូវពាក្យសន្យានៃយុទ្ធនាការឃោសនា ដូចជាការកាត់បន្ថយតម្លៃទំនិញ តម្លៃផ្ទះ ថ្លៃថែទាំកុមារ ការថែទាំមនុស្សចាស់ និងការកាត់បន្ថយពន្ធសម្រាប់កម្មករ និងអាជីវកម្មខ្នាតតូចជាដើម។ អ្នកស្រីក៏ប្តេជ្ញា អនុម័តច្បាប់ដើម្បីស្តារសេរីភាពបន្តពូជរបស់ស្ត្រីឡើងវិញផងដែរ។

នៅថ្ងៃទី៥ខែវិច្ឆិកានេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧របស់សហរដ្ឋ បានចាប់ផ្តើមជាផ្លូវការហើយ ដោយតំបន់តូចមួយឈ្មោះ Dixville Notch នៃរដ្ឋ New Hampshire បើកការិយាល័យបោះឆ្នោតមុនគេ ពោលគឺបើកនៅពាក់កណ្តាលអាធ្រាត្រតែម្តង ខណៈកន្លែងផ្សេងបើកនៅម៉ោង៦ព្រឹក។
ភ្លាមៗក្រោយការបោះឆ្នោតនៅទីនោះបិទបញ្ចប់ លទ្ធផលបង្ហាញថា លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋនិងអ្នកស្រី កាម៉ាឡា ហារីស ទទួលបាន ៣សំឡេងស្មើគ្នា។
នេះសបញ្ជាក់ឲ្យឃើញឲ្យឃើញថា ការប្រកួតប្រជែងសម្រាប់តំណែងសេតវិមានលើកនេះ ពិតជាតានតឹងខ្លាំងណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ២៤រដ្ឋ ត្រៀមបញ្ជូនឆ្មាំជាតិទៅទប់បាតុកម្ម នៅថ្ងៃប្រកាសលទ្ធផលឆ្នោតផ្លូវការរបស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


