ព័ត៌មានអន្ដរជាតិ
តំបន់ Dixville Notch បោះឆ្នោតមុនគេ, លទ្ធផល ត្រាំនិងហារីស ស្មើគ្នា
ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានចូលមកដល់ជាផ្លូវការហើយ ដោយការិយាល័យភាគច្រើនទូទាំងប្រទេសនឹងត្រូវបើកទ្វានៅម៉ោង៦ព្រឹក ខុសតែនៅតំបន់តូចមួយមានប្រជាជនមិនដល់១០០នាក់ឈ្មោះ Dixville Notch នៃរដ្ឋ New Hampshire ប៉ុណ្ណោះដែលបើកមុនគេ ពោលគឺបើកនៅពាក់កណ្តាលអាធ្រាត្រតែម្តង។
មិនមែនជារឿងចម្លែកឡើយ ព្រោះជាប្រពៃណីទៅហើយ ដែលចាប់តាំងពីឆ្នាំ១៩៦០មក តំបន់នេះបើកការបោះឆ្នោតមុនគេ។

ភ្លាមៗក្រោយការបោះឆ្នោតនៅទីនោះបិទបញ្ចប់ លទ្ធផលបង្ហាញថា លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋនិងអ្នកស្រី កាម៉ាឡា ហារីស ទទួលបាន ៣សំឡេងស្មើគ្នា។ នេះសបញ្ជាក់ឲ្យឃើញថា ការប្រកួតប្រជែងសម្រាប់តំណែងសេតវិមានលើកនេះ ពិតជាតានតឹងខ្លាំងណាស់។
សូមបញ្ជាក់ថា ឆ្នាំនេះ ពលរដ្ឋអាមេរិកប្រហែល២៤៤លាននាក់គឺមានសិទ្ធិបោះឆ្នោត តែយ៉ាងណា ក្នុងចំណោមនោះ មានជាង៧៤លាននាក់បានទៅបោះឆ្នោតមុនរួចទៅហើយ។
ដំណើរការរាប់សន្លឹកឆ្នោតឆ្នាំនេះ ត្រូវគេរំពឹងថានឹងលឿនជាងឆ្នាំ២០២០ ព្រោះកាលនោះមានរដ្ឋជាច្រើនត្រូវចាយពេលយូរដើម្បីរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩ ជាក់ស្តែងកាលពី៤ឆ្នាំមុន ការរាប់សន្លឹកឆ្នោតត្រូវចំណាយពេលរហូតដល់ទៅ៤ថ្ងៃឯណោះ ទើបរកអ្នកឈ្នះឃើញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


