ព័ត៌មានអន្ដរជាតិ
ក្រោយប្រកាសជ័យជម្នះ ក្រុមអ្នកប្រយុទ្ធ តាលីបង់ សម្ញែងអាវុធទំនើបៗ និងគ្រងឈុតយោធា អាមេរិក
អ្នកយកព័ត៌មានកាសែត Los Angeles Times បានសរសេរលើបណ្ដាញ Twitter កាលពីល្ងាចថ្ងៃចន្ទថា ក្រុមអ្នកប្រយុទ្ធតាលីបង់ត្រូវបានគេឃើញអបអរសាទរ ដល់ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល ក្រោយការកាន់កាប់អស់រយៈពេល ២០ ឆ្នាំ ។

នៅក្នុងរូបថតនោះ ក្រុមសកម្មប្រយុទ្ធត្រូវបានគេមើលឃើញថា កំពុងសម្ញែងអាវុធផលិតដោយអាមេរិក រួមជាមួយឯកសណ្ឋានយោធាអាមេរិក បន្ទាប់ពីការហោះហើរលើកចុងក្រោយរបស់អាមេរិក ចេញពីអាកាសយានដ្ឋាន ខណៈការបាញ់កាំភ្លើងអបអរសាទរត្រូវបានគេរាយការណ៍ផងដែរ ។

សម្ភារៈយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារ ប្រហែលជាត្រូវបានធ្លាក់ចូលក្នុងដៃរបស់ក្រុមតាលីបង់ រួមទាំងឧទ្ធម្ភាគចក្រ Black Hawk និង Humvees ព្រមទាំងឧបករណ៍ជីវមាត្រយោធាដែលអាចប្រើដើម្បីតាមដានអតីតសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាមួយអាមេរិក ។ ដំបូងឡើយឧបករណ៍នេះត្រូវបានផ្គត់ផ្គង់ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងអាហ្វហ្គានីស្ថាន ហើយក្រោយមកវាត្រូវបានបោះបង់ចោលដោយយោធាអាមេរិក ចំពេលមានការជម្លៀសដ៏ច្របូកច្របល់ចេញពីប្រទេសនេះ ។

ទន្ទឹមនោះ អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់បានប្រាប់សារព័ត៌មាន Sputnik ថា ពេលនេះ អាហ្វហ្គានីស្ថានស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ពេញលេញ ខណៈដែលកងកម្លាំងអាមេរិកបានចាកចេញពីប្រទេសនេះ ។ អ្នកនាំពាក្យរូបនេះបាននិយាយថា “ឥឡូវនេះប្រទេសរបស់យើងបានក្លាយទៅជាសេរី និងឯករាជ្យហើយ” ។

សហរដ្ឋអាមេរិកត្រូវបានគេសន្មត់ថា នឹងបញ្ចប់ការជម្លៀសក្រុមរបស់ខ្លួនចេញពីប្រទេសនេះត្រឹមថ្ងៃទី ៣១ ខែសីហានេះ ។ ទោះយ៉ាងណា ថ្ងៃចុងក្រោយនៃការដកចេញរបស់អាមេរិក បានឃើញការវាយប្រហារដ៏សាហាវដែលអះអាងថា ត្រូវបានធ្វើឡើងដោយក្រុមភេរវករ ISIS-K ដែលក្នុងនោះមនុស្សជិត ២០០ នាក់ត្រូវបានសម្លាប់ រួមទាំងសមាជិកសេវាកម្មអាមេរិកចំនួន ១៣ នាក់ផងដែរ ។

ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបានសងសឹកជាមួយនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដោយកំណត់គោលដៅក្រុមភេរវករ ISIS តែទោះយ៉ាងណាគោលដៅនោះបែរជាចំគ្រួសារស្លូតត្រង់ ដោយបានសម្លាប់ជនស៊ីវិលមួយចំនួនរួមទាំងកុមារអាយុ ២ ឆ្នាំផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី សង្ឃឹមថា អាវុធដែល អាមេរិក ទុកនៅ អាហ្វហ្គានីស្ថាន នឹងមិនត្រូវប្រើក្នុងសង្គ្រាមស៊ីវិល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


