ព័ត៌មានអន្ដរជាតិ
បង្ហាញ សមត្ថភាពអស្ចារ្យរបស់ប្រព័ន្ធការពារមីស៊ីលអាមេរិកដ៏ទំនើប ដែលបាញ់ទម្លាក់គ្រាប់រ៉ុកកែតនៅ កាប៊ុល ថ្ងៃមុន (មានវីដេអូ)
នេះគឺជាមនុស្សយន្តដ៏ទំនើបដូចក្នុងខ្សែភាពយន្ត Star Wars របស់អាមេរិក ដែលមានភារកិច្ចបាញ់ទម្លាក់គ្រាប់រ៉ុកកែតរបស់ក្រុមភេរវករជីហាដ ខណៈហោះសំដៅទៅកាន់ព្រលានយន្តហោះទីក្រុង កាប៊ុល។

ដោយកងទ័ពហៅវាថា R2 D2 តាមឈ្មោះរបស់តួអង្គ Star Wars, ប្រព័ន្ធការពារ C-RAM នេះ មានបំពាក់កាំភ្លើងយន្តដ៏មានឥទ្ធិពល ដែលអាចបាញ់បានរហូតដល់ ៤,៥០០ គ្រាប់ក្នុងមួយនាទី។
ប្រព័ន្ធការពារគ្រាប់រ៉ុកកែត កាំភ្លើងធំនិងកាំភ្លើងត្បាល់នេះ គឺប្រើរ៉ាដាដើម្បីចាប់សញ្ញា វាយតម្លៃនិងកម្ទេចមីស៊ីលដែលហោះជិតមកដល់ ហើយអាចបញ្ជាពីចម្ងាយបាន។ វាក៏អាចបង្វិលខ្លួនបានរហូតដល់ ៣០០ ដឺក្រេ ក្នុងល្បឿន ១១៥ ដឺក្រេក្នុងមួយវិនាទីផងដែរ។

វាត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃចន្ទ ដើម្បីបាញ់ទម្លាក់រ៉ុកកែតចំនួន ៥ គ្រាប់ដែលបាញ់សំដៅទៅអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ដោយក្រុមភេរវករ ISIS -K។ ក្រុមនេះ ជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាត ២ លើនៅព្រលានយន្តហោះ កាលពីសប្តាហ៍មុនដែលបានសម្លាប់មនុស្សយ៉ាងតិច ១៧០ នាក់រួមទាំងយោធាអាមេរិក ១៣ នាក់ផងដែរ។
លោកឧត្តមសេនីយ៍ Hank Taylor បាននិយាយថា ប្រព័ន្ធការពារមីស៊ីល C-RAM បានបង្ហាញពីឥទ្ធិពលនិងរារាំងការវាយប្រហារ។ គ្រាប់រ៉ុកកែត មិនមានផលប៉ះពាល់ដល់បេសកកម្មឬគ្រោះថ្នាក់ណាមួយ ចំពោះបុគ្គលិករបស់យើងទេ។

C-RAM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដើម្បីប្រឆាំងនឹងការបះបោរនៅអ៊ីរ៉ាក់ ហើយផ្អែកលើប្រព័ន្ធ Phalanx CIWS របស់កងទ័ពជើងទឹក។
យ៉ាងណាក្តី វាមានរយៈចម្ងាយខ្លីជាងឆ្ងាយណាស់បើប្រៀបធៀបជាមួយនឹង Iron Dome ដែលជាប្រព័ន្ធ អ៊ីស្រាអែលប្រើដើម្បីបាញ់រ៉ុកកែត របស់ក្រុមហាម៉ាសនៅហ្គាហ្សា៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស ប្រកាសច្បាស់ៗនឹងវាយប្រហារប្រឆាំងក្រុម ISIS នៅអាហ្វហ្គានីស្ថាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


