ព័ត៌មានអន្ដរជាតិ
វៀតណាម ត្រៀមបើករមណីយដ្ឋានកោះចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ឡើងវិញដល់ភ្ញៀវទេសចរបរទេស
អាជ្ញាធរវៀតណាមបាននិយាយថា ប្រទេសវៀតណាមគ្រោងនឹងបើកកោះឆ្នេរខ្សាច់ Phu Quoc ឡើងវិញដល់ភ្ញៀវទេសចរបរទេស ចាប់ពីខែក្រោយទៅ ខណៈប្រទេសនេះកំពុងរកវិធីដើម្បីស្តារសេដ្ឋកិច្ចដែលទទួលរងពីការជាប់គាំង ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះដែលមានចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រកម្ពុជា ត្រូវបានគេរំពឹងថានឹងបើកដំណើរការសាកល្បងរយៈពេល ៦ ខែ ។
ស្របពេលជាមួយគ្នានេះ លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវប្បធម៌វៀតណាមបាននិយាយថា “ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍” ។

សេចក្តីថ្លែងការណ៍បាននិយាយថា ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញ ២ ដូសជាមួយនឹងការធ្វើតេស្តអវិជ្ជមាន នឹងមានសិទ្ធិទៅទស្សនាកោះ Phu Quoc ហើយពួកគេអាចហោះហើរទៅកាន់កោះនេះតាមជើងហោះហើរឯកជន ឬជើងហោះហើរពាណិជ្ជកម្ម ។
ការមកដល់របស់បរទេសក្នុងប្រទេសវៀតណាមបានធ្លាក់ចុះពី ១៨ លាននាក់ក្នុងឆ្នាំ ២០១៩ នៅពេលដែលចំណូលពីវិស័យទេសចរណ៍មានចំនួន ៣១ ពាន់លានដុល្លារ ឬជិត ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន មកត្រឹម ៣.៨ លាននាក់កាលពីឆ្នាំមុន ។

ជាមួយគ្នានេះ ការបិទខ្ទប់ប្រទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្វើឲ្យក្រុមហ៊ុននានាផ្អាកប្រតិបត្តិការ ខណៈទិន្នផលឧស្សាហកម្មនៅខែសីហាបានធ្លាក់ចុះ ៧.៤ ភាគរយធៀបនឹងឆ្នាំមុន ខណៈការនាំចេញធ្លាក់ចុះ ៥.៤ ភាគរយ ហើយការលក់រាយធ្លាក់ចុះ ៣៣.៧ ភាគរយ ។
ចំណែកក្រសួងទេសចរណ៍វៀតណាមបាននិយាយថា ប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំងដល់ប្រជាជនទាំងអស់នៅលើកោះ Phu Quoc មុនពេលបើកដំណើរការ ដោយបន្ថែមថា កោះនេះមិនបានរាយការណ៍ពីការឆ្លងកូវីដក្នុងសហគមន៍នោះទេ ហើយមានកន្លែងធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ ១៩ យ៉ាងគ្រប់គ្រាន់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ មិនធម្មតា! ទីក្រុងហាណូយ ដាក់គោលដៅបិទបញ្ចប់កូវីដត្រឹមសប្ដាហ៍ក្រោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


