ព័ត៌មានអន្ដរជាតិ
Breaking News! ទើបសាកល្បងជោគជ័យមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ពេលនេះ កូរ៉េខាងជើង បាញ់មួយគ្រាប់ទៀត
បើយោងតាមយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់ប្រភេទមួយគ្រាប់ទៀត ចូលទៅក្នុងសមុទ្រនៅថ្ងៃពុធនេះ ពោលរយៈពេល ២ ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយថ្មី ។

មេបញ្ជាការរួមទីក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់ប្រភេទមួយគ្រាប់ចូលទៅក្នុងសមុទ្រខាងកើត ។
ទន្ទឹមនោះ មិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ ពាក់ព័ន្ធនឹងប្រភេទឧបករណ៍ ឬគ្រាប់អ្វីបំពាក់នៅលើមីស៊ីល និងថាតើវាបានធ្វើដំណើរឆ្ងាយប៉ុណ្ណានោះទេ ។

ស្របពេលជាមួយគ្នានេះ រូបភាពនៅក្នុងកាសែត Rodong Sinmun កាលពីថ្ងៃចន្ទបានបង្ហាញពីមីស៊ីលមួយគ្រាប់ចេញពីបំពង់មួយក្នុងចំណោមបំពង់ចំនួន ៥ នៅលើយានបាញ់បង្ហោះ ។
បន្ថែមពីនេះ បើយោងតាមសារព័ត៌មានរដ្ឋកូរ៉េ KCNA បានឲ្យដឹងថា មីស៊ីលដែលបាញ់កាលពីចុងសប្តាហ៍បានធ្វើដំណើរចម្ងាយ ១,៥០០ គីឡូម៉ែត្រនៅលើផ្លូវហោះហើររយៈពេល ២ ម៉ោង នៅលើដែនទឹករបស់ខ្លួនដើម្បីវាយប្រហារគោលដៅរបស់ពួកគេ ។

គួររំឭកថា កូរ៉េខាងជើងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិចំពោះអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ខណៈការបាញ់មីស៊ីលនាពេលកន្លងមកត្រូវបានរដ្ឋឯកោមួយនេះនិយាយថា ជាការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយជោគជ័យទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


