Connect with us

ព័ត៌មានអន្ដរជាតិ

កោះរមណីយដ្ឋាន វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរ កម្ពុជា នឹងស្វាគមន៍អ្នកទេសចរ ២៥០ នាក់ ពាក់កណ្ដាលខែនេះ

បានផុស

នៅ

យោងតាមអាជ្ញាធរក្នុងតំបន់បាន​ឲ្យ​ដឹងថា កោះ Phu Quoc នៅឯឆ្នេរសមុទ្រនៃខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម មានចម្ងាយ ១០ គីឡូ​ពីឆ្នេរខ្មែរ អាចនឹងត្រូវបានអនុម័ត ដើម្បីស្វាគមន៍ជើងហោះហើរ Vietjet Air ដែលដឹកភ្ញៀវទេសចរកូរ៉េចំនួន ២៥០ នាក់មកកាន់កោះនេះ នៅថ្ងៃទី ២០ ខែ​ វិច្ឆិកា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន​អាកាសចរណ៍​ថវិកា​វៀតណាម Vietjet Air បានដាក់សំណើទៅ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត Kien Giang និងរដ្ឋបាលទេសចរណ៍ជាតិ ដើម្បីស្វាគមន៍​ភ្ញៀវទេសចរ​បរទេសដំបូងគេ ​ចាប់តាំងពីការចាប់ផ្តើមកម្មវិធីលិខិតឆ្លងដែនវ៉ាក់សាំង។ ហើយ​ភ្ញៀវ​កូរ៉េខាងត្បូង​ នឹង​ស្នាក់នៅ Vinpearl Resort និង Spa Phu Quoc។

ប្រសិនបើមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលជាតិទេសចរណ៍វៀតណាម ជើងហោះហើរនេះ​នឹងចាកចេញពីអាកាសយានដ្ឋាន Incheon របស់​កូរ៉េខាងត្បូង មកដល់​អាកាសយានដ្ឋាន Phu Quoc នៅម៉ោង ១២:០០ ព្រឹក ថ្ងៃទី ២០ ខែវិច្ឆិកា មុនពេល​ត្រឡប់ទៅកូរ៉េ​ខាងត្បូងវិញ​បី​ថ្ងៃក្រោយមក។

អ្នកទេសចរនឹងត្រូវបានតម្រូវ​ឲ្យ​ដំឡើងកម្មវិធី IGOVN ដែលត្រូវបានបង្កើតឡើង​ដោយក្រសួង​សន្តិសុខ​សាធារណៈរបស់វៀតណាម និងកម្មវិធីបង្ការ គ្រប់គ្រងកូវីដ១៩ជាតិ របស់វៀតណាម​ នៅលើទូរសព្ទរបស់ពួកគេ ហើយប្រើប្រាស់វាពេញមួយជីវិតរបស់ពួកគេនៅ Phu Quoc។

ក្នុងចំណោមតំបន់ទេសចរណ៍ ដែលគ្រោងនឹងស្វាគមន៍ភ្ញៀវទេសចរ មាន VinWonder, Safari និង GrandWorld ។

យោងតាមលោក Pham Van Nghiep អនុប្រធានគណៈកម្មាធិការប្រជាជនកោះ Phu Quoc បានឲ្យដឹងថា មូលដ្ឋានបានរៀបចំនីតិវិធី​ជាច្រើន ដើម្បីធានាសុវត្ថិភាពក្នុងការរៀបចំ​ទទួលភ្ញៀវ​មកវិញ។

គួរ​បញ្ជាក់ថា កោះនេះកំពុងពន្លឿនយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់​អ្នក​ដែល​មាន​អាយុ ១៨ ឆ្នាំ ហើយ​សង្ឃឹមថា នឹងសម្រេចបានគោលដៅរបស់​ខ្លួន​ត្រឹម​ថ្ងៃទី ២០ ខែ ​វិច្ឆិកា នៅ​ពេល​ដែល​ផែនការ​ទេសចរណ៍​ថ្មី​ នឹង​ចូល​ជា​ធរមាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖tuoitre

ចុចអាន៖មិនខុសពី ថៃ រមណីយដ្ឋានកោះ វៀតណាម ចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ត្រៀមបើកខែក្រោយ

ចុចអាន៖វៀតណាម ត្រៀមបើករមណីយដ្ឋានកោះចម្ងាយ ១០ គីឡូម៉ែត្រពីឆ្នេរសមុទ្រ កម្ពុជា ឡើងវិញដល់ភ្ញៀវទេសចរបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

គ្រួសារជនជាតិភាគតិចមួយនៅភូមិកំភុន ខេត្តស្ទឹងត្រែង អភិរក្សមរតកដូនតាមិនឲ្យបាត់បង់

ព័ត៌មានជាតិ២៤ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ៣៦ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម