ព័ត៌មានអន្ដរជាតិ
ពិភពលោកនៅសល់ ៤ ប្រទេសប៉ុណ្ណោះ កូវីដ មិនទាន់ចូលបាន
បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្តវាយលុកពិភពលោកយ៉ាងខ្លាំងក្លា ហើយការរីករាលដាលរបស់វានៅតែបន្តការព្រួយបារម្ភ ។ ប៉ុន្តែវាស្ទើរតែពិបាកនឹងជឿថា ប្រទេសខ្លះនៅតែមិនទាន់មានករណីឆ្លងជំងឺកូវីដ ១៩ ។
គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ មានតែប្រទេស ៤ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី ។ ក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។
១. ប្រទេសកូរ៉េខាងជើង ទ្វីបអាស៊ី មានប្រជាជន ២៥,៧៧៨,៨១៦ នាក់
ប្រទេសកូរ៉េខាងជើង បានរាយការណ៍អំពីករណីសង្ស័យលើកដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ។ បន្ទាប់មក វាត្រូវបានបញ្ជាក់ថា នេះមិនមែនជាករណីឆ្លងកូវីដទេ។
ទន្ទឹមនោះ កូរ៉េខាងជើង គឺជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន ។

ក្នុងនាមជាប្រទេសជិតខាងរបស់ចិន, កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ហើយមិនបានបើកឡើងវិញទេ ចាប់តាំងពីពេលនោះមក ។ បន្ទាប់មក ខ្លួនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលចូលមកក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល ១ ខែ ឬ ២ ខែផងដែរ ។
២. ប្រទេស តួកម៉េនីស្ថាន ទ្វីបអាស៊ី មានប្រជាជន ៦,០៣១,២០០ នាក់
តួកម៉េនីស្ថាន គឺជាប្រទេសមួយនៅអាស៊ីកណ្តាល ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលសុទ្ធតែជាប្រទេសរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ ១៩ ។

ព្រំដែនគោកភាគច្រើនត្រូវបានបិទ ហើយនៅដើមខែកុម្ភៈ តួកម៉េនីស្ថាន បានលុបចោលជើងហោះហើរជាច្រើន និងជើងហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិន ។
៣. ប្រទេស ទូវ៉ាលូ ទ្វីបអូសេអានី មានប្រជាជន ១១,៧៩៣ នាក់
ក្នុងនាមជាប្រទេសកោះដែលមិនសូវមានអ្នកទៅលេង ទួវ៉ាលូបានទទួលភ្ញៀវទេសចរតិចជាង ២០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ នេះប្រហែលជាជំនួយដ៏ធំ ក្នុងការការពារការផ្ទុះឡើងនៅក្នុងប្រទេសនេះដែលមានប្រជាជនតិចបំផុត ។

៤. ប្រទេស ណូរូ ទ្វីបអូសេអានី មានប្រជាជន ១០,៨២៣ នាក់
ណារូ ដែលជាប្រទេសតូចមួយ អ្នកអាចដើរជុំវិញបានក្នុងរយៈពេលមួយថ្ងៃ ក៏អាចការពារមិនឲ្យមេរោគឆ្លងចូលបានដែរ ។ រួមជាមួយទួវ៉ាលូ ប្រទេសកោះនេះ ជាប់កំណត់ត្រាថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកទស្សនាតិចបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Koryo Group
ចុចអាន ៖ នេះមូលហេតុ ថៃ មិនមានសិទ្ធិទទួលរូបមន្តផលិតថ្នាំគ្រាប់ក្រុមហ៊ុន Pfizer
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


