ពិភពលោកនៅសល់ ៤ ប្រទេសប៉ុណ្ណោះ កូវីដ មិនទាន់ចូលបាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពិភពលោកនៅសល់ ៤ ប្រទេសប៉ុណ្ណោះ កូវីដ មិនទាន់ចូលបាន

បានផុស

នៅ

បច្ចុប្បន្នជំងឺកូវីដ ១៩ នៅតែបន្តវាយលុកពិភពលោកយ៉ាងខ្លាំងក្លា ហើយការរីករាលដាលរបស់វានៅតែបន្តការព្រួយបារម្ភ ។ ប៉ុន្តែវា​ស្ទើរតែ​ពិបាក​នឹង​ជឿ​ថា ប្រទេស​ខ្លះ​នៅ​តែ​មិន​ទាន់​មាន​ករណី​ឆ្លងជំងឺ​កូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ មានតែប្រទេស ៤ ប៉ុណ្ណោះដែលមិនទាន់អះអាងការឆ្លងកូវីដសូម្បីមួយករណី ។ ក្នុងចំណោមប្រទេសទាំងនេះ មានមួយចំនួនជាប្រជាជាតិកោះប៉ាស៊ីហ្វិកនៅក្នុងទ្វីបអូសេអានី ។

១. ប្រទេសកូរ៉េខាងជើង ទ្វីបអាស៊ី មានប្រជាជន ២៥,៧៧៨,៨១៦ នាក់

ប្រទេសកូរ៉េខាងជើង បានរាយការណ៍អំពីករណីសង្ស័យលើកដំបូងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០ ។ បន្ទាប់មក វាត្រូវបានបញ្ជាក់ថា នេះមិនមែនជាករណីឆ្លងកូវីដទេ។

ទន្ទឹមនោះ កូរ៉េខាងជើង គឺជាប្រទេសដំបូងគេដែលបានបិទព្រំដែនរបស់ខ្លួន ។

ក្នុងនាមជាប្រទេសជិតខាងរបស់ចិន, កូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួននៅថ្ងៃទី ២១ ខែមករា ហើយមិនបានបើកឡើងវិញទេ ចាប់តាំងពីពេលនោះមក ។ បន្ទាប់មក ខ្លួនបានអនុវត្តវិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលចូលមកក្នុងប្រទេស រួមទាំងការធ្វើចត្តាឡីស័ករយៈពេល ១ ខែ ឬ ២ ខែផងដែរ ។

២. ប្រទេស​ តួកម៉េនីស្ថាន ទ្វីបអាស៊ី មានប្រជាជន ៦,០៣១,២០០ នាក់

តួកម៉េនីស្ថាន គឺជាប្រទេសមួយនៅអាស៊ីកណ្តាល ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសកាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាជីគីស្ថាន អ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលសុទ្ធតែជាប្រទេសរាយការណ៍អំពីករណីឆ្លងជំងឺកូវីដ ១៩ ។

ព្រំដែនគោកភាគច្រើនត្រូវបានបិទ ហើយនៅដើមខែកុម្ភៈ តួកម៉េនីស្ថាន បានលុបចោលជើងហោះហើរជាច្រើន និងជើងហោះហើរទាំងអស់ទាំងទៅ និងមកពីប្រទេសចិន ។

៣. ប្រទេស ទូវ៉ាលូ ទ្វីបអូសេអានី មានប្រជាជន ១១,៧៩៣ នាក់

ក្នុងនាមជាប្រទេសកោះដែលមិនសូវមានអ្នកទៅលេង ទួវ៉ាលូបានទទួលភ្ញៀវទេសចរតិចជាង ២០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ ។ នេះប្រហែលជាជំនួយដ៏ធំ ក្នុងការការពារការផ្ទុះឡើងនៅក្នុងប្រទេសនេះដែលមានប្រជាជនតិចបំផុត ។

៤. ប្រទេស ណូរូ ទ្វីបអូសេអានី មានប្រជាជន ១០,៨២៣ នាក់

ណារូ ដែលជាប្រទេសតូចមួយ អ្នកអាចដើរជុំវិញបានក្នុងរយៈពេលមួយថ្ងៃ ក៏អាចការពារមិនឲ្យមេរោគឆ្លងចូលបានដែរ ។ រួមជាមួយទួវ៉ាលូ ប្រទេសកោះនេះ ជាប់កំណត់ត្រាថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកទស្សនាតិចបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Koryo Group

ចុចអាន ៖ នេះមូលហេតុ ថៃ មិនមានសិទ្ធិទទួលរូបមន្តផលិតថ្នាំគ្រាប់ក្រុមហ៊ុន Pfizer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services