ព័ត៌មានអន្ដរជាតិ
គេសង្ស័យថា WHO មិនប្រើអក្សរ Xi របស់ក្រិក យកទៅដាក់ឈ្មោះវីរុសបំប្លែងថ្មី ដើម្បីកុំឲ្យ ចិន ខឹង
ទំនាក់ទំនងរវាងប្រទេសចិន និងអង្គការសុខភាពពិភពលោក (WHO) បានស្ថិតនៅក្រោមការយកចិត្តទុកដាក់សាជាថ្មី បន្ទាប់ពីស្ថាប័នអង្គការសហប្រជាជាតិ (UN) មួយនេះ បានរំលងអក្សរក្រិក “Xi” ហើយហៅវីរុសកូវីដ១៩បំប្លែងខ្លួនថ្មីថា “Omicron” ជំនួសវិញ។
កាលពីចុងសប្តាហ៍ WHO បានបង្កឲ្យមានការរិះគន់ពីសំណាក់ក្រុមអ្នកប្រឆាំងចិន បន្ទាប់ពីខ្លួនដាក់ឈ្មោះវីរុសបំប្លែងខ្លួនប្រភេទថ្មីថា “Omicron” ជំនួសឲ្យ “Nu” ឬ “Xi”។
ស្ថាប័ន UN មួយនេះបាននិងកំពុងប្រើប្រាស់អក្សរក្រិកដូចជា Alpha, Beta និង Delta ដើម្បីសម្គាល់វីរុសបំប្លែងខ្លួនទាំងនោះ ដោយនិយាយនៅលើគេហទំព័ររបស់ខ្លួនថា វានឹងកាន់តែងាយស្រួលសម្រាប់ការហៅឈ្មោះដែលមិនមានលក្ខណៈវិទ្យាសាស្ត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ខ្លួនក្នុងការដាក់ឈ្មោះវីរុសបំប្លែងថ្មីចេញពីអាហ្វ្រិកខាងត្បូងថា “Omicron” បានបង្កឲ្យមានការសង្ស័យថា WHO មានចេតនារំលងពាក្យ “Xi” ដើម្បីចៀសវាងការខឹងសម្បាពីប្រធានាធិបតីចិនលោក Xi Jinping។
លោកប្រធានាធិបតី Xi ត្រូវបានគេចោទប្រកាន់ថា បានដាក់ឥទ្ធិពលយ៉ាងសំខាន់លើអគ្គនាយក WHO និងជាអតីតរដ្ឋមន្ត្រីអេត្យូពីលោក Tedros Adhanom Ghebreyesus ដែលប្រទេសរបស់លោក បានក្លាយជាអ្នកទទួលការវិនិយោគដ៏ធំពីប្រទេសចិន។
គួរបញ្ជាក់ជាថ្មីថា WHO បានប្រកាសកាលពីថ្ងៃសុក្រអំពីវីរុសបំប្លែងខ្លួនថ្មីជាក្តីព្រួយបារម្ភ ហើយដាក់ឈ្មោះវាថា Omicron។
វីរុសនេះមានបម្រែបម្រួលមួយចំនួនធំ ហើយភស្តុតាងដំបូងបានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងឡើងវិញ។
អាហ្វ្រិកខាងត្បូង បានរាយការណ៍ករណីនេះជាលើកដំបូងទៅកាន់ WHO នៅថ្ងៃទី២៤ខែវិច្ឆិកា ហើយវីរុសបំប្លែងថ្មីដ៏គ្រោះថ្នាក់នេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងប្រទេសមួយចំនួនលើពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ថៃ ធ្វើតេស្តរក Omicron លើអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ជាង១ពាន់នាក់ ពេលនេះចេញលទ្ធផលហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


