ព័ត៌មានអន្ដរជាតិ
ថៃ ធ្វើតេស្តរក Omicron លើអ្នកដំណើរមកពីអាហ្វ្រិកខាងត្បូង ជាង១ពាន់នាក់ ពេលនេះចេញលទ្ធផលហើយ
នាយកដ្ឋានគ្រប់គ្រងជំងឺថៃ (DDC) បានអះអាងកាលពីម្សិលមិញថា អ្នកដំណើរមកពីអាហ្វ្រិកខាងត្បូងទាំង ១,០០៧ នាក់ ដែលទើបតែមកដល់ប្រទេសថៃ បានធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក DDC បាននិយាយថា អ្នកទាំងអស់កំពុងធ្វើចត្តាឡីស័កក្រោមកម្មវិធី Sandbox ទេសចរណ៍របស់ប្រទេសថៃ ដែលមានន័យថា ពួកគេកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយអាជ្ញាធរសុខាភិបាល។
វីរុសបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Omicron ដែលមានសក្តានុពលឆ្លងកាន់តែសាហាវ បានលេចចេញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ហើយចាប់តាំងពីពេលនោះមក ត្រូវបានរកឃើញនៅក្នុងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីស្រាអែល អ៊ីតាលី និងហុងកុង។
អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Rachada Dhnadirek បាននិយាយថា នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ មិនបានរកឃើញវីរុសបំប្លែងថ្មីនេះ សូម្បីតែមួយករណីនៅក្នុងប្រទេសថៃ។
ឥឡូវនេះ នាយកដ្ឋានកំពុងស្នើសុំឲ្យមន្ទីរពេទ្យឯកជនទាំងអស់ បញ្ជូនសំណាកអ្នកជំងឺទាំងអស់ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ ដើម្បីធ្វើតេស្តហ្សែនរកវីរុសបំប្លែងខ្លួនរបស់បុគ្គលនីមួយៗ និងអត្រាប្រេវ៉ាឡង់របស់វា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសថៃ បានជំរុញឲ្យសាធារណជនរក្សាភាពស្ងប់ស្ងាត់ និងរង់ចាំរហូតដល់មានព័ត៌មានច្បាស់លាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ហូឡង់ រកឃើញវីរុសបំប្លែងថ្មី Omicron លើអ្នកដំណើរ ១៣នាក់មកពី អាហ្វ្រិកខាងត្បូង
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង