ព័ត៌មានអន្ដរជាតិ
ជប៉ុន ផលិតម៉ាសប្រើកោសិកាសត្វអូទ្រីស អាចដឹងអ្នកឆ្លងកូវីដ
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានបង្កើតម៉ាសដែលប្រើអង់ទីគ័ររបស់សត្វអូទ្រីសដើម្បីរកមើលមេរោគកូវីដ ១៩ នៅ ក្រោមពន្លឺអ៊ុលត្រាវីយូឡេ (UV) ។

នៅ ក្នុងការសិក្សាមួយ អ្នកធ្វើតេស្តបានពាក់ម៉ាស ហើយបន្ទាប់ពីរយៈពេល ៨ ម៉ោង តម្រងម៉ាសនោះត្រូវបានដកចេញ និងបាញ់ដោយសារធាតុគីមីនៅ ក្រោមពន្លឺ UV ហើយប្រសិនបើមេរោគមានវត្តមាន វានឹងបញ្ចេញពន្លឺជុំវិញតំបន់ច្រមុះ និងមាត់របស់អ្នកឆ្លងកូវីដ ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការរកឃើញដោយលោក Yasuhiro Tsukamoto និងក្រុមការងារនៅ សាកលវិទ្យាល័យ Kyoto Prefectural នៅ ភាគខាងលិចប្រទេសជប៉ុន អាចផ្តល់ការធ្វើតេស្តរកមេរោគនៅ ផ្ទះ និងចំណាយតិច ។

អ្នកវិទ្យាសាស្ត្របានចាប់ផ្តើមបង្កើតតម្រងម៉ាសដែលស្រោបដោយអង់ទីគ័ររបស់សត្វអូទ្រីសសំដៅ ទៅ លើកូវីដ ខណៈការស្រាវជ្រាវពីមុនបង្ហាញថា សត្វស្លាបមានភាពធន់ទ្រាំខ្លាំងចំពោះជំងឺ ។
ទន្ទឹមនោះ ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងអភិវឌ្ឍម៉ាសនេះបន្ថែមទៀត ដោយឲ្យវាបញ្ចេញពន្លឺដោយស្វ័យប្រវត្តិ មិនចាំបាច់ដាក់ក្រោមពន្លឺ UV ប្រសិនបើរកឃើញមេរោគ ។

គួរបញ្ជាក់ថា លោក Tsukamoto ជាសាស្ត្រាចារ្យពេទ្យសត្វ និងជាប្រធានសាកលវិទ្យាល័យ បានសិក្សាអំពីសត្វអូទ្រីសអស់ជាច្រើនឆ្នាំមកហើយ ដោយស្វែងរកវិធីដើម្បីសម្របខ្លួនប្រាណដើម្បីទប់ទល់នឹងជំងឺផ្តាសាយបក្សី អាឡ័កស៊ី និងជំងឺផ្សេងៗទៀតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ វៀតណាម ត្រៀមដឹកពលរដ្ឋខ្លួននៅ កម្ពុជា និងប្រទេសផ្សេងទៀត ទៅ វិញ មុនចូលឆ្នាំសកល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


