ព័ត៌មានអន្ដរជាតិ
គុយវ៉ែត បញ្ជាក់ថា មានយន្តហោះចម្បាំងអាមេរិក ៤-៥គ្រឿង បានធ្លាក់
តាមការបញ្ជាក់ពីប្រទេសគុយវ៉ែត មានយន្តហោះចម្បាំងអាមេរិក៤-៥គ្រឿងបានធ្លាក់ នៅព្រឹកថ្ងៃចន្ទទី២ខែមីនា ស្របពេលសង្គ្រាមនៅមជ្ឈិមបូព៌ា កាន់តែរីកធំឡើង។

សារព័ត៌មាន Xinhua របស់ចិន បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិគុយវ៉ែត ដែលបង្ហោះលើបណ្តាញសង្គម X ថា៖ យន្តហោះចម្បាំងអាមេរិក ៤-៥គ្រឿងធ្លាក់នៅព្រឹកនេះ។ អាកាសយានិកទាំងអស់បានរួចផុតពីគ្រោះថ្នាក់ដោយគ្មានរបួសស្នាមអ្វីឡើយ ហើយត្រូវជម្លៀសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យ៉ាងណាក៏ដោយ ក្រសួងមិនបញ្ជាក់ច្បាស់ពីទីតាំងដែលយន្តហោះធ្លាក់ ឬថាតើយន្តហោះចម្បាំងរបស់អាមេរិក ធ្លាក់អស់ប៉ុន្មានគ្រឿង ឬធ្លាក់ដោយសារអ្វីនោះទេ។
ទោះបែបនេះ ក្រសួងលើកឡើងថា ខ្លួនកំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តអាមេរិក ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ហើយក៏កំពុងបន្តការស៊ើបអង្កេតលើ មូលហេតុពិតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


