ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បាញ់ត្រូវយន្តហោះចម្បាំងទំនើបជំនាន់ទី៥ តម្លៃ១០០លានដុល្លាររបស់អាមេរិក
ប្រទេសអ៊ីរ៉ង់ ប្រកាសថា ខ្លួនបានបាញ់យន្តហោះចម្បាំងតម្លៃ១០០លានដុល្លារ ប្រភេទ F-35 របស់សហរដ្ឋអាមេរិក បណ្តាលឲ្យខូចខាតនិងចុះចតជាបន្ទាន់ នៅឯមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ហើយនេះជាលើកដំបូងដែលអ៊ីរ៉ង់ បញ្ជាក់ពីការស្ទាក់ចាប់យន្តហោះ F-35 ក្នុងពេលសង្គ្រាមកំពុងបន្តនេះ។

តាមការផ្សាយរបស់ RT, ឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានចេញមុខអះអាងថា ពួកគេប្រើប្រាស់ «ប្រព័ន្ធការពារអាកាសទំនើប» ដើម្បីបាញ់យន្តហោះនេះ នៅលើមេឃភាគកណ្តាលអ៊ីរ៉ង់ កាលពីវេលាម៉ោង ២:៥០ នាទីទៀបភ្លឺ ថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦។
IRGC បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ជោគវាសនារបស់យន្តហោះចម្បាំងនេះ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែលទ្ធភាពដែលវាធ្លាក់ គឺមានកម្រិតខ្ពស់ណាស់»។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ដ្រូនរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ១២៥គ្រឿង ត្រូវបានបាញ់ស្ទាក់ចាប់ក្នុងអំឡុងពេលសង្រ្គាមនេះ។

បញ្ជាការដ្ឋានកណ្តាលអាមេរិក ក៏ទទួលស្គាល់ហេតុការណ៍នេះដែរ ដោយអ្នកនាំពាក្យលោក Tim Hawkins និយាយថា៖ «យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកបើកបរមានស្ថានភាពនឹងនរ។ ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត»។
សូមជម្រាបថា គ្រាប់ដែលត្រូវប្រើដើម្បីវាយប្រហារលើយន្តហោះនេះ ហាក់បីដូចជាអ្វីដែលគេហៅថា «មីស៊ីល ៣៥៨» ឬគេស្គាល់ថា SA-67 ដែលជាមីស៊ីលបាញ់ពីដីទៅអាកាសផលិតក្នុងស្រុករបស់អ៊ីរ៉ង់ និងត្រូវបានដាក់ឲ្យប្រើប្រាស់នៅចុងទសវត្សរ៍ឆ្នាំ ២០១០។
គេជឿថា មីស៊ីលប្រភេទនេះ បានរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាមីស៊ីលប្រឆាំងយន្តហោះធម្មតានិងយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយ ហើយមានសមត្ថភាពហោះក្រឡឹង នៅលើអាកាសបានក្នុងរយៈពេលយ៉ាងយូរ ដើម្បីរង់ចាំគោលដៅវាយប្រហារ។

នេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលយន្តហោះចម្បាំងជំនាន់ទី៥ តម្លៃ ១០០ លានដុល្លាររបស់អាមេរិក ត្រូវបានសត្រូវបាញ់ត្រូវក្នុងសមរភូមិ។
មិនត្រឹមប៉ុណ្ណឹង វាក៏បង្ហាញដែរថា ប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់ ប្រហែលជាមានសមត្ថភាពអាចចាប់សញ្ញា «ស្ទែល» (ដែលរ៉ាដាមើលមិនឃើញ) បានតាមរយៈប្រព័ន្ធកម្ដៅ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


