ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរ ១ថ្ងៃ អាមេរិកឆ្លងកូវីដថ្មីជាងកន្លះលាននាក់ បារាំង និងអង់គ្លេសជាងសែននាក់
ប្រទេសបារាំងមានករណីឆ្លងកូវីដ-១៩ចំនួន ១៧៩ ៨០៧នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយគិតត្រឹមថ្ងៃអង្គារ៍ ទី២៨ ខែមិថុនា ម្សិលមិញដែលនេះជាចំនួនឆ្លងច្រើនជាងគេបំផុតក្នុងមួយទូទាំងពិភពលោក ប៉ុន្តែកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកឆ្លងច្រើនបំផុតរហូតដល់ជាងកន្លះលាននាក់។
វាជាចំនួនឆ្លងថ្មីប្រចាំថ្ងៃខ្ពស់បំផុតនៅទ្វីបអឺរ៉ុប។ នេះបើយោងតាមទិន្នន័យពី Covidtracker.fr។ ចាប់តាំងពីកូវីដបានចាប់ផ្តើមឡើង មានតែសហរដ្ឋអាមេរិក និងឥណ្ឌាដែលមានអ្នកឆ្លងប្រចាំថ្ងៃលើស២សែននាក់។ កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកមានករណីឆ្លងថ្មីជាង៥០៥០០០នាក់។

កាលពីថ្ងៃចន្ទ ទី២៧ ខែធ្នូ សហរដ្ឋអាមេរិកមានករណីឆ្លងកូវីដថ្មីក្នុងមួយថ្ងៃចំនួន ៥៤៣ ៤១៥នាក់ បន្ទាប់ពីកាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូមានករណីឆ្លងចំនួន ១៨៩ ៧១៤នាក់។
ចំណែកនៅចក្រភពអង់គ្លេសវិញមានករណីឆ្លងកូវីដថ្មី ១២៩ ៤៧១នាក់ ប៉ុន្តែទិន្នន័យនេះមិនត្រូវបានរាប់បញ្ចូលអ្នកឆ្លងនៅប្រទេសស្កុតឡេន និងអៀរឡង់ខាងជើងឡើយដោយសាររបាយការណ៍ខុសគ្នាកំឡុងពេលពិធីបុណ្យណូអែល។
កំណត់ត្រាខ្ពស់បំផុតរបស់បារាំងមាន ១០៤ ៦១១នាក់កាលពីថ្ងៃសៅរ៍ បន្ទាប់ពីចំនួនខ្ពស់បំផុត ៨៦ ៨៥២នាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ដែលមានន័យថា បារាំងមានអ្នកឆ្លងថ្មីជាប់កំណត់ត្រាលើស៩ម៉ឺននាក់ពីរថ្ងៃជាប់គ្នាមុនពេលដាច់សប្តាហ៍មុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


