ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រពន្យល់ Omicron ឆ្លងខ្លាំង តែស្ថានភាពខុសពីកូវីដមុនៗ
អ្នកវិទ្យាសាស្ត្រជំនាញភាពស៊ាំឈានមុខគេបាននិយាយថា ៖«វីរុសបំប្លែងខ្លួនថ្មី Omicron មិនមែនជាជំងឺដូចកូវីដដែលយើងបានជួបកាលពីមួយឆ្នាំមុនទេ ហើយអត្រាស្លាប់ដោយកូវីដខ្ពស់នៅចក្រភពអង់គ្លេសឥឡូវនេះជាប្រវត្តិ»។
លោក John Bell សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Oxford និងជាទីប្រឹក្សាជីវវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសបានលើកឡើងថា បើទោះជាមន្ទីរពេទ្យកំពុងកើនឡើងចំនួនអ្នកជំងឺថ្មីប៉ុន្មានសប្តាហ៍ចុងក្រោយដោយសារវីរុស Omicron រាលដាលយ៉ាងខ្លាំង ក៏ជំងឺនេះទំនងជាស្រាល ហើយអ្នកឆ្លងភាគច្រើនចំណាយពេលខ្លីនៅមន្ទីរពេទ្យ។
លោកបញ្ជាក់ថា អ្នកជំងឺតិចជាងមុនដែលត្រូវការអុកស៊ីសែន ហើយរយៈពេលស្នាក់នៅមន្ទីរពេទ្យជាមធ្យមគឺ៣ថ្ងៃប៉ុណ្ណោះ។

អ្នកវិទ្យាសាស្ត្រមួយចំនួនបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេសដែលមិនដាក់បំរាមកូវីដមុនពេលបុណ្យចូលឆ្នាំសកល។ អ្នកវិទ្យាសាស្ត្របានអធិប្បាយថា ភាពខុសគ្នាខ្លាំងបំផុតរវាងដំបូន្មានរបស់អ្នកវិទ្យាសាស្ត្រ និងច្បាប់ ចាប់តាំងពីកូវីដចាប់ផ្តើមកើនមានឡើង។
ពួកគេបានសម្តែងការព្រួយបារម្ភថា នៅពេលវីរុសបំប្លែងខ្លួនថ្មី Omicron ទំនងជាស្រាល ប៉ុន្តែវាកើតមានការឆ្លងខ្ពស់ ដូច្នេះមានន័យថា ចំនួនចូលមន្ទីរពេទ្យច្រើន ហើយករណីស្លាប់ក៏អាចកើតមានខ្ពស់។
នាយកប្រតិបត្តិសេវាសុខភាពជាតិ(NHS) លោក Chris Hopson បានលើកឡើងថា វានៅតែមិនច្បាស់ទេថា អ្វីដែលអាចកើតមាននៅពេលអត្រាឆ្លងលើមនុស្សចាស់ចាប់ផ្តើមកើនឡើង។
«យើងមានលាយចម្រុះគ្នាច្រើនណាស់ក្នុងឱកាសបុណ្យណូអែល ដូច្នេះយើងទាំងអស់គ្នានៅតែកំពុងរង់ចាំមើល តើយើងនឹងឃើញចំនួនកើនឡើងច្រើនចំពោះអ្នកជំងឺនៅមន្ទីរពេទ្យដែលធ្ងន់ធ្ងរដោយវីរុស Omicron ឬយ៉ាងណា»។
លោក George Eustice រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននិយាយថា រដ្ឋាភិបាលបានកំពុងតាមដានកម្រិតនៃអ្នកជំងឺកូវីដចូលមន្ទីរពេទ្យស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់។
លោក John Bell បាននិយាយថា ៖«ទិដ្ឋភាពដ៏រន្ធត់ដែលយើងឃើញកាលពីមួយឆ្នាំមុននៅបន្ទប់សង្គ្រោះបន្ទាន់គឺពេញ។ មនុស្សច្រើនណាស់បានស្លាប់មុនអាយុ។ ក្នុងគំនិតខ្ញុំនោះគឺជាប្រវត្តិឥឡូវនេះ ហើយខ្ញុំគិតថា យើងគួរតែធានាថា នោះទំនងជាបន្តទៀត»។
លោកបន្តថា ក្នុងពេលពេលរលកជាច្រើននៃកូវីដក្នុងនោះមានវីរុស Delta និង Omicron «ភស្តុងតាងនៃការឈឺធ្ងន់ធ្ងរ និងស្លាប់ពីជំងឺនេះជាមូលដ្ឋានមិនផ្លាស់ប្តូរទេចាប់តាំងពីយើងបានចាក់វ៉ាក់សាំង»។
លោកបន្ថែមថា នៅតាមផ្លូវមនុស្សជាច្រើនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះឃើញថា មនុស្សច្រើនណាស់បានទទួលខុសត្រូវខ្ពស់ក្នុងការការពារខ្លួនឯង។

និយាយកាលពីថ្ងៃអង្គារ៍ លោក Paul Hunter សាស្ត្រាចារ្យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ East Anglia បាននិយាយថា មនុស្សដែលមានជំងឺកូវីដគួរតែត្រូវបានអនុញ្ញាតឲ្យរស់នៅក្នុងជីវិតធម្មតាដូចជាមនុស្សមានជំងឺផ្តាសាយ។
«នេះជាជំងឺដែលមិនទៅណាឆ្ងាយទេ។ ទីបំផុត យើងនឹងអនុញ្ញាតឲ្យមនុស្សដែលឆ្លងកូវីដរស់នៅធម្មតាដូចជាមនុស្សដែលមានជំងឺផ្តាសាយ»។ លោកបានបន្ថែម។
លោកបន្តថា ៖«កូវីដគ្រាន់តែជាជំងឺតពូជនៃវីរុសកូរ៉ូណា ហើយវីរុសចាស់កន្លងផុតទៅ កើតមានវីរុសថ្មីដែលយូរៗទៅវាដូចជាជំងឺផ្តាសាយធម្មតា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


