ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃសាច់ជ្រូក និងសាច់ក្រពើដែលកំពុងត្រូវប៉ាន់នៅ ថៃ
កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងនៅប្រទេសថៃបានបង្ហោះលើបណ្ដាញសង្គម Facebook ថា សាច់ក្រពើមានតម្លៃ ៧០ បាត (ជាង ២ ដុល្លារ) ក្នុងមួយគីឡូក្រាម ប៉ុន្តែថោកជាងសាច់ជ្រូកដែលមានតម្លៃប្រហែល ២០០ បាត (ជាង ៦ ដុល្លារ) ក្នុងមួយគីឡូក្រាម ។

កសិដ្ឋានបាននិយាយថា សាច់ក្រពើមានរសជាតិស្រដៀងនឹងសាច់មាន់ ហើយវាសម្បូរទៅដោយប្រូតេអ៊ីន និងធ្វើឲ្យមានសុខភាពល្អផងដែរ ។
ទន្ទឹមនោះ ដោយសារតែតម្លៃសាច់ជ្រូកឡើងថ្លៃធ្វើឲ្យប្រជាជនងាកទៅរកការទទួលទានសាច់ក្រពើវិញ ហើយចំនួនក្រពើដែលត្រូវសម្លាប់ជារៀងរាល់ខែបានកើនឡើងទ្វេដង ពោលដល់ ២០,០០០ ក្បាល ។

ដំបូងឡើយអាជ្ញាធរថៃអះអាងថា កង្វះសាច់ជ្រូករបស់ប្រទេសនេះគឺដោយសារការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ។ ប៉ុន្តែករណីមួយនេះត្រូវបានអាជ្ញាធរកំពុងប្រាប់សាធារណជនកុំឲ្យមានការភ័យស្លន់ស្លោ ព្រោះមេរោគនេះមិនអាចចម្លងពីជ្រូកទៅមនុស្សបានឡើយ ។
លោក Yosapong Temsiripong ប្រធានសមាគមកសិករក្រពើថៃបាននិយាយថា និន្នាការនេះកំពុងផ្តល់ក្តីសង្ឃឹមដល់កសិករចិញ្ចឹមក្រពើដែលបានបាត់បង់អាជីវកម្ម ដោយសារជំងឺរាតត្បាត ។ លោកបន្តថា ប៉ុន្តែអត្រានេះនឹងស្ថិតស្ថេរ ឬអត់គឺអាស្រ័យលើអ្នកដែលសាកសាច់ក្រពើចូលចិត្តឬអត់ ។

ទោះជាយ៉ាងនេះក្តីលោកមានក្តីសង្ឃឹមថា រឿងនេះអាចទៅរួច ព្រោះសាច់ក្រពើសម្បូរទៅដោយប្រូតេអ៊ីន និងអាចប្រើប្រាស់ក្នុងម្ហូបអាហារជាច្រើន ក៏ដូចជាមានតម្លៃថោកជាងសាច់មាន់ និងសាច់ជ្រូកផងដែរ ។
រហូតមកដល់ពេលនេះតម្លៃសាច់ជ្រូកនៅក្នុងប្រទេសថៃបានហក់ឡើងខ្លាំងដែលនាំឲ្យអ្នកលក់ដូរតាមដងផ្លូវក៏តំឡើងថ្លៃ ឬឈប់លក់សាច់ជ្រូកទាំងស្រុងតែម្ដង ខណៈរដ្ឋាភិបាលថែមទាំងដាក់បម្រាមរយៈពេល ៣ ខែលើការនាំចេញជ្រូករស់ដើម្បីជួយគ្រប់គ្រងតម្លៃសាច់ជ្រូកនៅក្នុងប្រទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


