ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឡើងខ្ពស់បំផុតក្នុងពេល៧ឆ្នាំចុងក្រោយ
តម្លៃប្រេងបានកើនឡើងខ្ពស់បំផុតជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៤ពោលគឺក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះកាលពីថ្ងៃអង្គារ៍ម្សិលមិញដោយសារមានបញ្ហាប៉ះពាល់ដល់ការផ្គត់ផ្គង់ បន្ទាប់ពីមានការវាយប្រហារឈូងសមុទ្រ Mideast Gulf បន្ថែមលើទិន្នផលផ្គត់ផ្គង់លំបាកស្រាប់។
ប្រេងឆៅ Brent បានកើនឡើង០.៨៨ដុល្លារ ឬស្មើនឆង១%ដែលមានតម្លៃ៨៧.៣៦ដុល្លារអាមេរិកក្នុង១បារ៉ែល។ ចំណែកប្រេងឆៅរបស់ក្រុមហ៊ុនយក្សអាមេរិក West Texas Intermediate (WTI) បានកើនឡើងទៅ១.២៣ដុល្លារ ឬ១.៥% ដែលមានតម្លៃ៨៥.០៥ដុល្លារក្នុង១បារ៉ែល។ ការធ្វើពាណិជ្ជកម្មកាលពីថ្ងៃចន្ទបានធ្លាក់ចុះ ដោយសារវាជាថ្ងៃឈប់សម្រាករដ្ឋរបស់អាមេរិក។
សន្ទទស្សន៍គោលទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែតុលា ឆ្នាំ២០១៤មកកាលពីព្រឹកថ្ងៃអង្គារ៍។

ក្តីបារម្ភពីការផ្គត់ផ្គង់បានកើនឡើងនៅសប្តាហ៍នេះ បន្ទាប់ពីគ្រុប Houthi របស់ប្រទេសយេម៉ែនបានវាយប្រហារបែបភេរវកម្មលើអារ៉ាប់រួម ដែលអារិភាពទាំងនេះបង្កឡើងរវាងក្រុមសម្ព័ន្ធអ៉ីរ៉ង់ និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។
បន្ទាប់ពីការបាញ់បង្ហោះយន្តហោះ(ដ្រូន)អត់មានមនុស្សបើក និងមីស៊ីលដែលបណ្តាលផ្ទុះសម្លាប់មនុស្ស៣នាក់ អារ៉ាប់រួមបាននិយាយថា ខ្លួនរក្សាសិទ្ធិឆ្លើយតបចំពោះការវាយប្រហារភេរវកម្មទាំងនោះ។
ក្រុមហ៊ុនប្រេងអារ៉ាប់រួម ADNOC បាននិយាយថា ខ្លួននៅបន្តធ្វើសកម្មភាពអាជីវកម្មដើម្បីធានាដល់ការផ្គត់ផ្គង់ដោយគ្មានការរំខានទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ បន្ទាប់ពីឧបទ្ទវហេតុឃ្លាំងប្រេង Mussafah របស់ខ្លួន។
បន្ថែមលើនេះ ភាពតានតឹងពីសមាជិកអង្គការ OPEC+ រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាមូលហេតុមួយដែរ។
បន្ថែមលើនេះទៀត អ្នកផលិតប្រេងមួយចំនួននៅអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) បានកំពុងតស៊ូដើម្បីបូមប្រេងតាមសមត្ថភាពរបស់ខ្លួនដែលបណ្តាលមកពីវិនិយោគតិច និងការដាច់ភ្លើង ស្ថិតក្រោមកិច្ចព្រមព្រៀងមួយជាមួយរុស្ស៊ី និងសម្ព័ន្ធមិត្តដើម្បីបន្ថែម៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។
អ្នកវិភាគ PVM លោក Tamas Varga បាននិយាយថា ៖«ជារួមគឺថា ស្ថានភាពនឹងមិនល្អប្រសើរឡើយនាពេលអនាគតដែលត្រូវបានព្យាករ និងកំណើនតម្រូវការប្រេងដែលមានឧបសគ្គលើការផ្គត់ផ្គង់គឺជៀសមិនផុតដែលនាំឲ្យតុល្យភាពប្រេងតឹងតែងខ្លាំង»។
អ្នកវិភាគ Goldman Sachs បាននិយាយថា ពួកគេគិតថា ការស្តុកប្រេងរបស់ប្រទេស OECD ធ្លាក់ទៅកម្រិតទាបបំផុតគិតចាប់តាំងពីរដូវក្តៅឆ្នាំ២០០០ ដែលតម្លៃប្រេងនឹងកើនឡើងរហូតដល់១០០ដុល្លារក្នុងមួយបារ៉ែលនាចុងឆ្នាំនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


