ព័ត៌មានអន្ដរជាតិ
លោកស្រី Xiomara ក្លាយជាប្រធានាធិបតីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រហុងឌូរ៉ាស
លោកស្រី Xiomara Castro បានស្បថចូលកាន់តំណែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលបានក្លាយជាប្រធានាធិបតីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រប្រទេសហុងឌូរ៉ាសដែលទទួលការអបអរសាទរពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ដែលបានសន្យាថា អាមេរិកនឹងជួយទប់ស្កាត់អន្តោប្រវេសន៍ និងកម្ចាត់អំពើពុករលួយ។

ពិធីចូលកាន់តំណែងរបស់លោកស្រី Castro បានបញ្ចប់ការកាន់អំណាចរយៈពេល៨ឆ្នាំរបស់លោក Juan Orlando Hernandez ជាសម្ព័ន្ធមិត្តអាមេរិកដែលត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទអំពើពុករលួយ និងជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។ ការឡើងកាន់តំណែងនេះចំពេលដែលរដ្ឋាភិបាលរបស់លោកស្រីត្រូវប្រឈមសភាបែងចែកយ៉ាងខ្លាំង ព្រមទាំងបំណុល និងទំនាក់ទំនងជាមួយចិនកំពុងកើនឡើង។

លោកស្រី Castro ដែលអមដោយស្វាមីគឺអតីតប្រធានាធិបតីលោក Manuel Zelaya បានស្បថចូលកាន់តំណែងនៅកីឡដ្ឋានបាល់ទាត់ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករទះដៃអបអរសាទរចំពោះការប្តេជ្ញារបស់លោកស្រីដើម្បីដោះស្រាយបន្ទុកបំណុលដ៏ធ្ងន់ធ្ងរ។

លោកស្រី Castro មានប្រសាសន៍ក្នុងសុន្ទរកថាបើកថា ៖«មហន្តរាយសេដ្ឋកិច្ចដែលខ្ញុំកំពុងទទួលគឺគ្មានអ្វីប្រៀបបានទេក្នុងប្រវត្តិសាស្ត្រប្រទេសរបស់យើង»។

លោកស្រីអនុប្រធានាធិបតីអាមេរិក Harris ត្រូវបានគេទះដៃសាទរយ៉ាងខ្លាំងនៅពេលត្រូវបានណែននាំខ្លួនក្នុងពិធីស្បថចូលកាន់តំណែងនោះបានអបអរសាទរដល់លោកស្រី Castro ជុំវិញការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យរបស់លោកស្រី៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ