ព័ត៌មានអន្ដរជាតិ
យន្តហោះធ្លាក់ចូលទឹកសមុទ្រនៅហុងឌូរ៉ាស សម្លាប់មនុស្ស៧នាក់
យន្តហោះមួយគ្រឿងរបស់ប្រទេសហុងឌូរ៉ាសតំបន់់អាមេរិកកណ្តាល បានធ្លាក់ចូលទឹកសមុទ្រកាលពីយប់ថ្ងៃចន្ទ ដោយបានបណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ ខណៈ១០នាក់ផ្សេងទៀតនៅមានជីវិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ខែមីនានេះ។

យោងតាមរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសហុងឌូរ៉ាស យន្តហោះ Jetstream ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Honduran Airline Lanhsa បានដឹកអ្នកដំណើរ ១៤នាក់ និងសមាជិកនាវិក៣នាក់។ អ្នកដំណើររួមមានជនជាតិអាមេរិកម្នាក់ ជនជាតិបារាំងម្នាក់ និងអនីតិជន២នាក់។ យន្តហោះនេះគ្រោងនឹងហោះហើរទៅកាន់អាកាសយានដ្ឋាន La Ceiba តែវាបានធ្លាក់ភ្លាមៗបន្ទាប់ពីហោះបានចម្ងាយប្រហែល ១គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់កោះ Roatan។
មន្ត្រីពន្លត់អគ្គីភ័យ បានឱ្យដឹងថា តន្ត្រីករ Garifuna ដ៏ល្បីល្បាញលោក Aurelio Martinez Suazo ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។ ជាមួយគ្នានេះ ខណៈលក្ខខណ្ឌមិនល្អនៅទីកន្លែងកើតហេតុ បានធ្វើឲ្យការជួយសង្គ្រោះមានការលំបាក។ ចំណែកមូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងមូលហេតុនៅឡើយទេ ខណៈក្រុមហ៊ុនអាកាសចរណ៍មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួរបញ្ជាក់ថា Roatan ដែលជាកោះដ៏ធំបំផុតនៃប្រជុំកោះ Bay ប្រទេសហុងឌូរ៉ាស គឺជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយម និងល្បីល្បាញដោយសារថ្មប៉ប្រះទឹក និងផ្កាថ្មដ៏ស្រស់ស្អាតរបស់កោះនេះ៕





អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


