ព័ត៌មានអន្ដរជាតិ
ពេលនេះ ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងរាលដាលពេញប្រទេស ថៃ
រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ថៃបាននិយាយថា ពេលនេះជំងឺប៉េស្តជ្រូកអាហ្រ្វិក (AFS) កំពុងរីករាលដាលពាសពេញប្រទេសថៃ ។

បច្ចុប្បន្នជំងឺនេះបានឆ្លងដល់កសិដ្ឋានចិញ្ចឹមជ្រូក និងកន្លែងសត្តឃាតនៅក្នុងខេត្តចំនួន ១៣ របស់ថៃ ពោលនៅភាគកណ្តាល ភាគឦសាន និងភាគខាងត្បូង ។
ទន្ទឹមនោះ កសិដ្ឋានដែលមានមេរោគ និងតំបន់ជុំវិញក្នុងរង្វង់ ៥ គីឡូម៉ែត្រ ឥឡូវនេះត្រូវបានប្រកាសថាជាតំបន់រីករាលដាល ខណៈខេត្តដែលមានកសិដ្ឋានចិញ្ចឹមជ្រូក ឬកន្លែងសត្តឃាតដែលឆ្លងជំងឺទាំងនោះរួមមាន បាងកក, ខេត្ត Suphan Buri, Phang Nga, Nakhon Si Thammarat, Chumphon, Maha Sarakham, Mae Hong Son, Si Sa Ket, Khon Kaen, Prachuap Khiri Khan, Buri Ram, Nong Bua Lamphu និងខេត្ត Nakhon Pathom ។

ចំណែកមន្ត្រីបសុសត្វបាននិយាយថា ការធ្វើតេស្តរកគ្រុនក្តៅលើសត្វជ្រូក ប្រហែលជាមិនតែងតែរកឃើញជំងឺនេះនោះទេ ព្រោះជ្រូកដែលមានមេរោគនេះតែងតែស្លាប់ភ្លាមៗ បន្ទាប់ពីពួកវាឆ្លង ។
មន្ត្រីបាននិយាយថា ក្រោយមកសាកសពសត្វជ្រូកត្រូវបានបញ្ជូនទៅធ្វើតេស្តនៅមន្ទីរពិសោធន៍ពីសាកលវិទ្យាល័យ Chulalongkorn ទើបលទ្ធផលបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងសាកសពសត្វជ្រូកទាំងនោះពិតប្រាកដមែន ។

គួរបញ្ជាក់ថា នៅថ្ងៃទី ៣ ខែកុម្ភៈ ខាងមុខនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃនឹងទទួលបានដំបូន្មានពីប្រទេសចិន និងវៀតណាមអំពីរបៀបដោះស្រាយជាមួយជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ដោយសារតែប្រទេសទាំងនោះបានកម្ចាត់ជំងឺនេះកាលពីពេលកន្លងមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


