Connect with us

ព័ត៌មានអន្ដរជាតិ

ស្រុក២នៅថៃ កំពុងផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក

បានផុស

នៅ

ប្រធានការិយាល័យបសុសត្វខេត្ត Prachuap Khiri Khan លោក Yutthira Banthukul បាននិយាយថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមជ្រូក ៣កន្លែងក្នុងស្រុកចំនួន២របស់ខេត្តនេះ ដោយជ្រូកចំនួន១១៧ក្បាល ត្រូវបានសម្លាប់ដើម្បីការពារកុំឲ្យឆ្លងជំងឺរីករាលដាល។

កសិដ្ឋាន​ទាំង៣នេះគឺស្ថិតនៅក្នុង​ភូមិ​ Moo 4 នៃស្រុក Muang, ភូមិ Moo 5 ក្នុងស្រុក Muang និងភូមិ Moo 13 ក្នុងស្រុក Thap Sakae។

លោក Yutthira បាន​ថ្លែង​ថា កសិដ្ឋាន​ទាំង៣នេះគឺគ្រាន់តែចិញ្ចឹមជ្រូកទ្រង់ទ្រាយតូចប៉ុណ្ណោះ។ ជ្រូកសរុប១១៧ក្បាលត្រូវបានសម្លាប់ និងកប់ ដើម្បីការពារការរីករាលដាលនៃមេរោគ ដោយឡែកសំណង​ត្រូវ​បានផ្តល់​ជូនអ្នកចិញ្ចឹម​ក្នុង​អត្រា ៧៥% នៃ​តម្លៃ​ទីផ្សារ។

តំបន់ទាំងបីនេះ ត្រូវបានប្រកាសថារងការវាយប្រហារដោយជំងឺប៉េស្តជ្រូកអាហ្រ្វិក ហើយការដឹកជញ្ជូនជ្រូក ត្រូវបានហាមឃាត់ក្នុងរង្វង់ប្រាំគីឡូម៉ែត្រនៃកសិដ្ឋានរៀងៗខ្លួន។

ស្របពេលជាមួយគ្នានោះដែរ ពេទ្យសត្វកំពុងត្រួតពិនិត្យសត្វជ្រូកក្នុងរង្វង់មួយគីឡូម៉ែត្រនៃកសិដ្ឋាន ដោយប្រមូលសំណាកសម្រាប់ធ្វើតេស្តមន្ទីរពិសោធន៍។

ប្រសិនបើមេរោគត្រូវបានគេរកឃើញនៅក្នុងកសិដ្ឋានណាដែលមានជ្រូកតិចជាង៥០ក្បាល នោះជ្រូកទាំងអស់នឹងត្រូវសម្លាប់។ សម្រាប់កសិដ្ឋានធំៗ មានតែជ្រូកនៅក្នុងទ្រុងដែលរងការវាយប្រហារដោយមេរោគប៉ុណ្ណោះ ដែលនឹងត្រូវសម្លាប់។

គួរបញ្ជាក់ថា មានកសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ប្រហែល ១,០០០​កន្លែងនៅ​ក្នុង​ខេត្ត Prachuap Khiri Khan ដោយ​មាន​ជ្រូក​ប្រហែល ៨​ម៉ឺន​ក្បាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ដុតកម្ទេចចោលសត្វជ្រូក ៥០ ក្បាលមាន ជំងឺប៉េស្តអាហ្វ្រិក នាំចូលមកពីប្រទេសថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម