ព័ត៌មានអន្ដរជាតិ
ឃើញស្រស់ស្អាតអ៊ីចឹង តែតាមពិត ទាហានស្រីទាំងនេះ ជាអាវុធសម្ងាត់របស់ រុស្ស៊ី
ស្របពេលដែលជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនហាក់ដូចជាជិតកើតឡើងនោះ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញអាវុធសម្ងាត់របស់គាត់ នោះគឺទាហានស្ត្រីដែលមានលាបក្រែម និងលាបថ្នាំក្រចក។
ទាហានជាងមួយលាននាក់របស់លោកប្រធានាធិបតីរុស្ស៊ី គឺរួមមានស្ត្រីដល់ទៅ១៦ម៉ឺននាក់ហើយទាហានស្រីទាំងនោះ ត្រូវបានលើកទឹកចិត្តឲ្យតុបតែងខ្លួនយ៉ាងស្រស់ស្អាត។

ក្រសួងការពារជាតិរុស្ស៊ី ថែមទាំងរៀបចំការប្រកួតសម្រស់ប្រចាំឆ្នាំ ដែលវិនិច្ឆ័យលើរូបរាង និងជំនាញសមរភូមិរបស់ពួកគេផងដែរ។
នៅក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន កងទ័ពស្រ្តីទាំងនេះបានលាបសញ្ញាផ្សេងៗទៅលើផ្ទៃមុខរបស់ពួកគេដូចជា ផ្កាយ ទង់ជាតិ និងរូបផ្សេងៗ។

ពួកគេក៏បានចូលរួមក្នុងការប្រកួតកីឡាប៊ីយ៉ាត្លុង (បាញ់កាំភ្លើងនិងជិះស្គី) ដោយប្រើអាវុធ AK-47 សម្រាប់បាញ់ប្រហារផងដែរ។
ទោះបីជាលោក ពូទីន រារាំងទាហានស្ត្រីមិនឲ្យទៅប្រយុទ្ធដោយផ្ទាល់នៅសមរភូមិជួរមុខក៏ដោយ ក៏ប៉ុន្តែពួកគេអាចដើរតួនាទីគាំទ្រសំខាន់ៗយ៉ាងសម្ងាត់ នៅក្នុងការវាយលុកណាមួយ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន បានឡើងដល់កម្រិតខ្ពស់បំផុតខណៈមានការភ័យខ្លាច សង្គ្រាមអាចនឹងផ្ទុះឡើង។
សម្ព័ន្ធមិត្តអង្គការណាតូ បានបង្កើនការគាំទ្រដល់ទីក្រុង គៀវ ដោយបញ្ជូនកងទ័ពបន្ថែម និងសម្ភារៈយោធាទៅកាន់ប្រទេស អ៊ុយក្រែន។

សម្ព័ន្ធភាពនេះនិយាយថា សកម្មភាពរបស់ខ្លួនគឺឆ្លើយតបទៅនឹងការបង្កើនកងទ័ពរបស់រុស្ស៊ីជាបន្តនៅតាមព្រំដែនអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូអះអាងថា សកម្មភាពរបស់ខ្លួនគឺចាំបាច់ដើម្បីធានាបាននូវផលប្រយោជន៍សន្តិសុខដ៏សំខាន់ ហើយបានស្តីបន្ទោសអង្គការណាតូចំពោះការបំផ្លាញសន្តិសុខក្នុងតំបន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេដឹកនាំអ៊ុយក្រែន បញ្ជាឲ្យស៊ើបអង្កេត ការបាញ់សម្លាប់រង្គាល នៅរោងចក្រមីស៊ីល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ២១ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន