ព័ត៌មានអន្ដរជាតិ
ព្រះសង្ឃថៃ តែងខ្លួនចូលហាងផឹកស៊ី តែគ្មានលុយឲ្យម្ចាស់ហាង
ព្រះសង្ឃថៃ ១ អង្គ ត្រូវសមត្ថកិច្ចចុះនាំខ្លួន និងបានប្រគល់ទៅឲ្យព្រះធម្មវិន័យផ្សឹក បន្ទាប់ពីបានតែងកាយចូលទៅផឹកស៊ីក្នុងភោជនីយដ្ឋានមួយកន្លែង ហើយគ្មានប្រាក់ចាយឲ្យម្ចាស់ហាង។ ហេតុការណ៍នៃការទំនាស់គ្មានមួយរវាងម្ចាស់ហាង និងព្រះសង្ឃ បានកើតឡើងនៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិ ៥ ឃុំសាត់តាហ៊ីប ស្រុកសាត់តាហ៊ីប ខេត្តឈុនបុរី ប្រទេសថៃ ដែលក្នុងពេលនោះ គឺពេលរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ ។

តាមការបកស្រាយពីសំណាក់ម្ចាស់ហាងបានប្រាប់ប៉ូលិសថា កាលពីក្បាលល្ងាច មុនពេលកើតហេតុ គឺមានបុរសម្នាក់ ស្លៀកខោខូវប៊យ ពាក់អាវយឺតសដៃខ្លី និងពាក់មួក បានចូលមកក្នុងភោជនីយដ្ឋានរបស់ខ្លួន ដើម្បីផឹកស៊ីដូចភ្ញៀវដទៃទៀតដែរ។ ម្ចាស់ហាងបានបន្តថា ការផឹកស៊ីម្នាក់ឯងនេះ គេបានកុម្ម៉ង់ម្ហូប និងផឹកស្រាបៀរអស់២កេស រហូតដល់ម៉ោង ១១ យប់ ទើបបុគ្គលិកទៅសុំគិតលុយ ព្រោះដល់ម៉ោងដែលហាងត្រូវបិទទ្វារ។ ផ្ទុយទៅវិញបុរសម្នាក់នោះ បាននិយាយទាំងសភាពស្រវឹងថា លុយនៅក្នុងបន្ទប់សណ្ឋាគារ ចាំខ្លួនទៅយកមកឲ្យ រួចគេក៏បានដើរចេញទៅ ដោយឃើញដូច្នេះបុគ្គលិកក្នុងហាងក៏បានដើរតាមទៅដល់សណ្ឋាគារមួយកន្លែងនៅក្បែរនោះ ដើម្បីតាមយកលុយ ប៉ុន្តែបុរសនោះបានចូលក្នុងបន្ទប់រួចបិទទ្វារដាក់គន្លឹះយ៉ាងស្ងៀមស្ងាត់។


ដោយឃើញបែបនេះ បុគ្គលិកក៏បានគោះទ្វារហៅ ដើម្បីឲ្យចេញមកដោះស្រាយរឿងលុយកាក់សិន ស្រាប់តែឮសំឡេងបុរសនោះស្រែកជេរបញ្ចោរពីក្នុងបន្ទប់ ថែមទាំងបានវាយរបស់របរមួយចំនួនក្នុងបន្ទប់ខ្ទេចខ្ទីដោយក្តីក្តៅក្រហាយ ទើបធ្វើឲ្យបុគ្គលិកក្រឡេកមើលតាមបង្អួចឃើញបុរសនោះប្តូរសម្លៀកបំពាក់ ទៅជាព្រះសង្ឃទៅវិញ ទើបមានការប្តឹងទៅសមត្ថកិច្ចតែម្តង។


ក្រោយការឃាត់ខ្លួន សង្ឃដែលមានឈ្មោះ ក្លាយ ណងលី អាយុ ៤២ ឆ្នាំ ជាអ្នករស់នៅខេត្តសុផាន់បុរី បានបដិសេធថា ខ្លួនមិនបានចូលហាងទេ គឺខ្លួនបានផឹកស្រាបៀរក្នុងបន្ទប់អស់តែ២ដប ប៉ុណ្ណោះ ប៉ុន្តែក្រោយពីម្ចាស់ហាងបានបើកកាមេរ៉ាសុវត្ថិភាពឲ្យមើលទើបទទួលស្គាល់ថា គេពិតជាបានតែងកាយចូលទៅផឹកក្នុងហាងនោះមែន ដោយសរុបអស់ចំនួន ៣.០២៥ បាត។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានប្រគល់សង្ឃកំហូចនេះទៅឲ្យព្រះធម្មវិន័យ ដើម្បីផ្សឹកទាំងយប់ និងអនុវត្តបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


