ព័ត៌មានអន្ដរជាតិ
នារីម្នាក់ ក្លាយជាកូនក្រមុំបានមួយថ្ងៃ ទើបដឹងថា ស្វាមីជាភេទទី ៣
នារីម្នាក់ក្លាយជាកូនក្រមុំក្នុងថ្ងៃរៀបការរបស់ខ្លួន បានតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពិធីមង្គលការ ត្រូវបានលុបចោល បន្ទាប់ពីដឹងថា ស្វាមីថ្មីថ្មោងរបស់នាងជាខ្ទើយ (ភេទទី៣)។

ស្ត្រីវ័យក្មេងរូបនេះ មកពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នាងបានបង្ហោះនៅលើបណ្ដាញសង្គម TikTok និយាយអំពីការឈឺចាប់របស់ខ្លួនថា “រៀបការដូចជាមហាក្សត្រី ប៉ុន្តែខ្ទេចខ្ទីដូចធូលីដីក្នុងពេលមួយភ្លែត» ។ ការបង្ហោះនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីយប់ដំបូងនៃការរៀបការ ប្តីរបស់ស្ត្រីរូបនេះ មិនព្រមរួមគ្រែទេ ។ ប៉ុន្តែនៅទីបំផុត ការពិតក៏បានបង្ហាញឡើងមក ធ្វើឲ្យនាងកាន់តែតក់ស្លុតទៅទៀត។

នាងក៏បានចែករំលែករូបថតនិងការសន្ទនារវាងស្វាមីរបស់នាង និងដៃគូប្រុសរបស់គាត់។ តាមពិត គាត់កំពុងប្រើនាងជា “ការបិទបាំង” នៃទំនោរផ្លូវភេទរបស់គាត់តែប៉ុណ្ណោះ។


មុនពេលគណនីរបស់នាងត្រូវបានលាតត្រដាងជាឯកជន ស្ត្រីមកពីទីក្រុងហ្សាកាតារូបនេះ បានទទួលមតិសាធារណៈជាច្រើន ដោយបង្ហាញការគាំទ្រផ្លូវចិត្តចំពោះនាង។ ឪពុកម្ដាយរបស់នាងឯណោះ ក៏បានបង្ហាញពីការគាំទ្រ និងសុំឲ្យនាងរឹងមាំ និងមានជំនឿចិត្តដើរទៅមុខបន្ត។

យ៉ាងណាមិញ នេះជារឿងគួរឲ្យភ័យខ្លាចណាស់ ក្នុងការលាតត្រដាងការពិតអំពីនរណាម្នាក់ ដែលអ្នកគិតថា អ្នកធ្លាប់ស្គាល់ ឬស្រលាញ់ខ្លាំង។ នេះប្រហែលជាឧទាហរណ៍ដ៏ល្អបំផុតមួយ អំពីមូលហេតុ ដែលយើងគួរតែយល់ច្បាស់ពីបុគ្គលនោះ មុនពេលរៀបការជាមួយគាត់ ដើម្បីការពារការខូចចិត្ត ដែលមិនចង់បានដូចនារីនៅឥណ្ឌូណេស៊ីនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បះសក់មិនស្ទើរ ក្រោយឃើញខោអាវនិងវត្ថុចាស់ៗប្រឡាក់ឈាម កប់ក្រោមជណ្ដើរផ្ទះ ទិញតពីគេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


