ព័ត៌មានអន្ដរជាតិ
ពិភពលោករំជួលចិត្ត ក្រោយស្ត្រីបើកយន្តហោះចម្បាំងដំបូងគេរបស់ អ៊ុយក្រែន បានស្លាប់ម្សិលមិញ
ពិភពលោកមានការតក់ស្លុត និងរំជួលចិត្តជាខ្លាំង ក្រោយនាង Natasha Perakov ជាអ្នកបើកយន្តហោះយោធា អ៊ុយក្រែន ដ៏ល្បីល្បាញ និងដំបូងគេ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែនទល់នឹងរុស្ស៊ី កាលពីម្សិលមិញនេះ។

ក្រោយពេល Natasha Perakov បានស្លាប់នៅក្នុងការវាយប្រហារ កាលពីថ្ងៃអាទិត្យទី២៧ ខែកុម្ភៈ ឈ្មោះរបស់នាងចាប់ផ្តើមល្បីល្បាញពេញលើអ៊ីនធឺណិត ដោយសារតែវីរភាព និងការលះបង់ជីវិតចំពោះជាតិមាតុភូមិ។
មកទល់ពេលនេះ ពុំមានព័ត៌មានច្រើនអំពី Natasha Perakov នោះទេ គេគ្រាន់តែប៉ាន់ស្មានថា នាងអាចកើតក្នុងចន្លោះឆ្នាំ ១៩៨៩-១៩៩៦ ខណៈបច្ចុប្បន្ននាងប្រហែលជាមានអាយុ ២៥-៣២ ឆ្នាំ។ ទោះយ៉ាងណា គេបានដឹងថា Natasha Perakov មានកំណើតនៅក្នុងប្រទេស អ៊ុយក្រែន និងជាសាសនិកយូដា (ជីហ្វ)។

ប្រភពបានឱ្យដឹងខ្លះផងដែរថា អ្នកបើកយន្តហោះចម្បាំងរូបនេះ ធ្លាប់ជាក្មេងស្រីដែលចង់ធ្វើការនៅក្នុងជួរកងទ័ពអាកាសតាំងពីកុមារមកម្ល៉េះ។ បន្ទាប់ពីនោះ នាងក៏ចាប់ផ្តើមហ្វឹកហាត់ និងបានក្លាយជាអ្នកបើកយន្តហោះស្ត្រីដំបូងគេនៅអ៊ុយក្រែន ខណៈពេលវេលាជាក់ ពុំទាន់មានសារព័ត៌មានណាមួយបានដឹងនៅឡើយ។
ទោះយ៉ាងណា ពេលនេះឈ្មោះរបស់ Natasha Perakov បានចារជាប្រវត្តិសាស្ត្រ និងត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ហើយមនុស្សជាច្រើនបានស្ញប់ស្ញែងនូវវីរភាពដ៏អង់អាចរបស់នាងជាទីបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ផ្កា និងគ្រាប់ឈូករ័ត្ន ដែលទ័ពនារី អ៊ុយក្រែន ដាក់ជាប់ខ្លួន សៀតត្រចៀក កំពុងរញ្ជួយចិត្ត ដល់ពិភពលោក
ចុចអាន៖ អតីតបវរកញ្ញាអ៊ុយក្រែន ចាប់កាន់កាំភ្លើងក្រោកឡើងតស៊ូប្រឆាំងការវាយលុករបស់ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


