ព័ត៌មានអន្ដរជាតិ
អតីតបវរកញ្ញាអ៊ុយក្រែន ចាប់កាន់កាំភ្លើងក្រោកឡើងតស៊ូប្រឆាំងការវាយលុករបស់ រុស្ស៊ី (មានវីដេអូ)
អតីតបវរកញ្ញាអ៊ុយក្រែន គឺស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលចាប់កាន់អាវុធប្រឆាំងនឹងការវាយលុករបស់កងកម្លាំងរុស្ស៊ីក្នុងទីក្រុង គៀវ។

នាង Anastasiia Lenna អាយុ៣១ឆ្នាំ ត្រូវបានគេឃើញកាន់កាំភ្លើងស្របពេលដែលនាងបានព្រមានក្នុងសារ Instagram ថា “អ្នកណាក៏ដោយឲ្យតែឆ្លងកាត់ព្រំដែនអ៊ុយក្រែន ជាមួយបំណងឈ្លានពាននឹងត្រូវសម្លាប់!”។

រូបភាពដ៏ល្បីនេះបានលេចឡើងចំពេលមានសេចក្តីរាយការណ៍អំពី ប្រជាជនតម្រង់ជួរគ្នារង់ចាំការចែកអាវុធនៅក្នុងរដ្ឋធានី។

Lenna បានបង្ហោះរូបភាពនោះ អមជាមួយ hashtag ចំនួនពីរដោយសរសេរថា “ឈរជាមួយអ៊ុយក្រែន” និង “ពួតដៃគ្នាអ៊ុយក្រែន”។

យ៉ាងណាក្តី នេះមិនមែនជាលើកទីមួយទេ ដែលនាងបង្ហោះរូបថតជាមួយនឹងកាំភ្លើង។ ពីមុន នាងបានបង្ហោះរូបអំពីការហ្វឹកហាត់របស់នាងជាមួយនឹងអាវុធនៅក្នុងតំបន់ព្រៃឈើ និងកន្លែងហ្វឹកហាត់ក្នុងផ្ទះ។

ក្នុងចំណោមអ្នកស្ម័គ្រចិត្តផ្សេងទៀត ក៏មានបុរសជើងសិប្បនិម្មិត និងគូស្នេហ៍វ័យក្មេងទើបភ្ជាប់ពាក្យផងដែរ ដែលបាននាំគ្នាចូលរួមជាមួយកម្លាំងការពារស៊ីវិលអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្តហោះធំបំផុតរបស់ពិភពលោកនៅអ៊ុយក្រែន ត្រូវ រុស្ស៊ី កម្ទេចបាត់ហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


