ព័ត៌មានអន្ដរជាតិ
ប្រជាជនអ៊ុយក្រែនជាង ១៤ម៉ឺននាក់ វិលមកប្រទេសវិញ ដើម្បីប្រយុទ្ធជាមួយ រុស្ស៊ី
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov បានប្រកាសកាលពីថ្ងៃចន្ទទី០៧ខែមីនាថា ប្រជាជនអ៊ុយក្រែនរាប់សែននាក់ដែលរស់នៅបរទេស បានវិលត្រលប់មកប្រទេសវិញដើម្បីចូលរួមក្នុងកងទ័ព ដើម្បីរារាំងការវាយលុករបស់រុស្ស៊ី។

លោក Reznikov បានសរសេរនៅក្នុងការបង្ហោះ Facebook ថា “ជនជាតិអ៊ុយក្រែនជាង១៤ម៉ឺននាក់ ដែលភាគច្រើនជាបុរស បានត្រលប់មកពីអឺរ៉ុបវិញហើយ។ មនុស្សរាប់ម៉ឺននាក់បានចូលរួមជាមួយកងកម្លាំងការពារដែនដី។ ពិតណាស់ មានអ្នករត់គេចខ្លួន។ ប៉ុន្តែពិភពលោកទាំងមូលមើលឃើញថា ប្រជាជនអ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីប្រទេសរបស់ពួកគេ”។
មេដឹកនាំអ៊ុយក្រែនបានអង្វរម្តងហើយម្តងទៀតដល់ពលរដ្ឋដែលរស់នៅក្រៅប្រទេស ឲ្យមកចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធ។ ហើយជនជាតិអាមេរិកជាង ៣ ០០០នាក់ បានព្យាយាមចូលរួមក្នុងការប្រយុទ្ធ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Gazette
ចុចអាន៖ រុស្ស៊ី គំរាម កាត់ ផ្តាច់ ការ ផ្គត់ផ្គង់ ឧស្ម័ន ទៅ អឺរ៉ុប ដើម្បីសងសឹក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


