ព័ត៌មានអន្ដរជាតិ
ហាងកាហ្វេនៅ អ៊ុយក្រែន បើកលក់ធម្មតា ទោះមានគ្រាប់ផ្លោងធ្លាក់ក្បែរៗក៏ដោយ (មានវីដេអូ)
ខណៈសង្គ្រាមកំពុងតែបន្តយ៉ាងក្ដៅគគុក ហាងកាហ្វេឆ្មាមួយនៅភាគខាងលិចអ៊ុយក្រែន បានបន្តបើកបម្រើសេវាកម្ម ដើម្បីជាកន្លែងសម្រាក និងសម្រាលទុក្ខប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

Cat Cafe Lviv គឺជាភោជនីយដ្ឋាន និងហាងកាហ្វេឆ្មានៅ Lviv នៃនៅភាគខាងលិចអ៊ុយក្រែន ហើយនៅតែបើកជារៀងរាល់ថ្ងៃ ទោះបីជាការឈ្លានពានរបស់កងទ័ពរុស្ស៊ី បានចាប់ផ្ដើមពង្រីកចូលទៅក្នុងតំបន់នៃប្រទេសនេះក្ដី។ ហាងកាហ្វេឆ្មានេះ បានបើករយៈពេល៦ឆ្នាំ ហើយមានឆ្មាចំនួន ២០ ក្បាល នៃពូជផ្សេងៗដែលត្រៀមខ្លួនជាស្រេច ដើម្បីជួបនិងស្វាគមន៍ភ្ញៀវ។

លោក Serhay Olinik ម្ចាស់ហាង Cat Cafe Lviv បាននិយាយថា “សូម្បីតែនៅថ្ងៃដ៏សោកសៅបែបនេះ សត្វរបស់យើង នឹងជួយអ្នកឲ្យញញឹម” ។ ភោជនីយដ្ឋានឥឡូវនេះ មានអតិថិជនមកពីទីក្រុងផ្សេងទៀត ក្នុងអំឡុងពេលដ៏លំបាកនេះ។

លោកក៏បានបន្ថែមទៀតថា ឆ្មាទាំងនេះគឺជាគ្រួសារ ហើយគាត់មិនចាកចេញពីអ៊ុយក្រែនទេ ហើយនឹងបន្តបើកហាងកាហ្វេឆ្មា។ ព្រោះនេះជាកន្លែងតែមួយគត់ ដែលគាត់គួរតែបានឃើញខ្លួនឯងនាពេលអនាគត។ ជាពិសេស ហាងនេះមានបន្ទប់ធំបី បន្ទប់ក្រោមដីពីរ។ ក្នុងករណីដែលសំឡេងរោទ៍ប្រកាសអាសន្ន នោះមានជម្រកសុវត្ថិភាពសម្រាប់ភ្ញៀវ និងឆ្មាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


