Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា មួយខែមកនេះគ្រាន់តែជាការចាប់ផ្ដើមរបស់ រុស្ស៊ី លើទឹកដី អ៊ុយក្រែន ប៉ុណ្ណោះ (មានវីដេអូ)

បានផុស

នៅ

នៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា “រយៈពេល ១ ខែមក​នេះ​គ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​សម្រាប់​រុស្ស៊ី​ប៉ុណ្ណោះ​នៅ​លើ​ទឹកដី​អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានសង្កត់ធ្ងន់ថា ពេលនេះរុស្ស៊ី​កំពុង​ព្យាយាម​កម្ចាត់​សេរីភាព​របស់​ប្រជាជន​ទាំងអស់​នៅ​អឺរ៉ុប ក៏ដូចជាប្រជាជន​ទាំងអស់​ក្នុង​ពិភពលោក” ។

លោក Zelenskyy ដែលនិយាយជាភាសាអង់គ្លេសក៏បានជំរុញឲ្យមនុស្សជុំវិញពិភពលោកបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ុយក្រែន ដោយការប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង ដើម្បីឲ្យប្រជាជនរុស្ស៊ីមើលឃើញ និងដឹងឮ ។

ទន្ទឹមនោះ លោក​បានអំពាវនាវឲ្យប្រជាជនមកប្រមូលផ្ដុំជាមួយនិមិត្តសញ្ញាអ៊ុយក្រែន ហើយប្រមូលផ្តុំគ្នាដើម្បីសេរីភាព និងសន្តិភាពនៅថ្ងៃមួយខែ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន ។

ជាចុងក្រោយ លោក Zelenskyy បញ្ជាក់ថា “មកពីការិយាល័យរបស់អ្នក ផ្ទះរបស់អ្នក សាលារៀន និងសាកលវិទ្យាល័យរបស់អ្នក ។ សូមមកក្នុងនាមសន្តិភាព មកជាមួយនិមិត្តសញ្ញាអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន គាំទ្រសេរីភាព និងគាំទ្រជីវិតរបស់ប្រជាជនអ៊ុយក្រែន” ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sky News

ចុចអាន ៖ លោក Zelensky ជាប់ឆ្នោតមួយទៀតនៅ អឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា១ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម