ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបាញ់មីស៊ីល៤គ្រាប់ កងទ័ពអាមេរិកផ្អើលពេញបន្ទាយ
ការធ្វើសមយុទ្ធយោធារបស់ប្រទេសរុស្ស៊ីបានបង្កឲ្យមានការព្រមានមិនធម្មតាមួយនៅឯមូលដ្ឋានយោធាអាមេរិកដ៏សំខាន់មួយក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យថា មីស៊ីលផ្លោង Ballistic ត្រូវបានបាញ់ចេញមកហើយ។

ការព្រមាននៅមូលដ្ឋានអាកាស Ramstein បានបណ្តាលឲ្យមានភាពចលាចលនិងសំឡេងរោទិ៍ជាច្រើននាទីរហូតដល់គ្រប់យ៉ាងត្រូវបានបញ្ជាក់ច្បាស់។
ការវាយតម្លៃដំបូងគឺថា ការព្រមានអំពីមីស៊ីលអាចកើតឡើងនៅពេលផ្កាយរណបស៊ើបការណ៍អាមេរិកបានចាប់សញ្ញាឃើញការបាញ់បង្ហោះ។ ផ្កាយរណបយោធាអាមេរិកដ៏ទំនើបដែលតាមដានមីស៊ីលផ្លោងបានកំណត់ថា នាវាមុជទឹករុស្ស៊ីបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបចំនួន៤គ្រាប់ចេញពីទីតាំងក្រោមសមុទ្រ Okhotsk ភាគខាងលិចប្រទេសរុស្ស៊ីកាលពីថ្ងៃអាទិត្យ។

សំឡេងរោទិ៍ត្រូវបានបន្លឺឡើងក្នុងប្រទេសអាឡឺម៉ង់នៅពេលក្រោយមក។ សេចក្តីថ្លែងការណ៍មួយពីយោធាអាមេរិកប្រចាំអឺរ៉ុបនៅថ្ងៃអង្គារនេះបានទទួលស្គាល់ឧប្បត្តិហេតុនៅបន្ទាយ Ramstein និងតំបន់ជុំវិញដែលនៅទីនោះ យោធាបានទទួលការជូនដំណឹងតាមរយៈកុំព្យូទ័រ។ ការព្រមានមីស៊ីលក៏ត្រូវបានបន្លឺឡើងនៅក្នុងទីក្រុង Ramstein តាមរយៈឧបករណ៍បំពងសំឡេងផងដែរ។
បន្ទាប់ពីឧប្បត្តិហេតុនេះ យោធាអាមេរិកនៅ Ramstein បានចេញសេចក្តីថ្លែងការណ៍មួយលើទំព័រ Facebook របស់ខ្លួនទៅកាន់សហគមន៍យោធានៅក្នុងតំបន់នេះ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ថ្ងៃនេះបញ្ជាការដ្ឋានទ័ពអាកាស Ramstein ត្រូវបានជូនដំណឹងតាមរយៈប្រព័ន្ធប្រកាសអាសន្នអំពីការបាញ់មីស៊ីលពិតនៅអ៊ឺរ៉ុប។ ប៉ុស្តិ៍បញ្ជាការដ្ឋានបានអនុវត្តតាមនីតិវិធីត្រឹមត្រូវហើយផ្តល់ការជូនដំណឹងឲ្យបានទាន់ពេលវេលានិងពិតប្រាកដដល់បុគ្គលិកនៅក្នុងសហគមន៍យោធា Kaiserslautern។ បន្ទាប់មក ការបាញ់មីស៊ីលនេះត្រូវបានវាយតម្លៃថាជាផ្នែកមួយនៃលំហាត់ហ្វឹកហ្វឺនហើយមិនមែនជាការគំរាមកំហែងដល់តំបន់ KMC ទេ។ ស្ថានភាពទាំងអស់គឺដោះស្រាយរួចហើយ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ យោធារុស្ស៊ីបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលថ្មីប្រឆាំងគ្រាប់ផ្លោងអន្តរទ្វីប (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


