ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតី ប៊ូគីណាហ្វាសូ ត្រូវបានកាត់ទោសជាប់គុកមួយជីវិតពីបទឃាតកម្ម
អតីតប្រធានាធិបតី ប៊ូគីណាហ្វាសូ លោក Blaise Compaore អាយុ៧១ឆ្នាំត្រូវបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មឆ្នាំ១៩៨៧លើប្រធានាធិបតីមុនលោក Thomas Sankara ក្នុងរដ្ឋប្រហារមួយ។ នេះបើយោងតាមតុលាការយោធាបានសម្រេចកាលពីថ្ងៃពុធ។

លោក Sankara ជាបុគ្គលបដិវត្តន៍ដ៏ល្បីល្បាញ និងលេចធ្លោ ត្រូវបានគេបាញ់សម្លាប់នៅរដ្ឋធានី Ouagadougou របស់ប្រទេសអាហ្វ្រិកខាងលិចមួយក្នុងវ័យ៣៧ឆ្នាំ រយៈពេល៤ឆ្នាំ បន្ទាប់ពីលោកបានកាន់អំណាចតាមរយៈរដ្ឋប្រហារដែរ។
អតីតសហការីកំពូលរបស់លោក Compaore ពីរនាក់គឺលោក Hyacinthe Kafando និងលោក Gilbert Diendere ក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។
បុគ្គលទាំង៣រូបបានបដិសេធពាក់ព័ន្ធនឹងការស្លាប់របស់លោក Sankara រួមជាមួយនឹងចុងចោទ១១រូបផ្សេងទៀតដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឃាតកម្មដែលបានគ្រោងទុក។ ៣នាក់ក្នុងចំណោម១១នាក់ត្រូវបានប្រកាសគ្មានកំហុស ខណៈអ្នកផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី៣ទៅ២០ឆ្នាំ។
តុលាការបាននិយាយក្នុងសម្រេចថា លោក Compaore ក៏ត្រូវបានរកឃើញមានពិរុទ្ធពីការវាយប្រហារលើសន្តិសុខរដ្ឋ ការផ្សំគំនិតក្នុងឃាតកម្ម និងការលាក់បាំងសាកសព។
លោកបានបន្តគ្រប់គ្រងប្រទេសអស់រយៈពេល២៧ឆ្នាំមុនពេលត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារមួយទៀតក្នុងឆ្នាំ២០១៤ និងភៀសខ្លួនទៅប្រទេស កូតឌីវ័រ ជាកន្លែងដែលត្រូវបានគេជឿថា លោកកំពុងរស់នៅទីនោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


