Connect with us

ព័ត៌មានអន្ដរជាតិ

សហ​ភាព​​អាហ្វ្រិក​ព្យួរ​ប្រទេស​ ប៊ូគីណា​​ ហ្វាសូ ​ក្រោយ​​រដ្ឋ​ប្រហារ

បានផុស

នៅ

សហភាពអាហ្វ្រិក (AU) បានព្យួ​ប្រទេស ប៊ូគីណា ហ្វាសូ ដើម្បីជាការឆ្លើយតបនឹងរដ្ឋប្រហារដោយយោធាកាលពីសប្តាហ៍មុន ដែលមានប្រសិទ្ធភាពរហូតដល់សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញត្រូវបានស្តារឡើងវិញ។

លោកស្រី Ayorkor Botchway និង​លោកវរសេនីយ៍ទោ Paul-Henri Damiba
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស ប៊ូគីណា ហ្វាសូ ត្រូវបានព្យួររួច​ហើយពីប្លុកអាហ្វ្រិកខាងលិច ដែលជាសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ទោះជា ECOWAS ឈប់ដាក់ទណ្ឌកម្មមួយរយៈពេលខ្លី បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី២៤ ខែមករា ដែលបានទម្លាក់ប្រធានាធិបតី Roch Kabore។

លោកស្រី Shirley Ayorkor Botchway រដ្ឋមន្ត្រីការបរទេសហ្គាណានិងជាប្រធានបេសកកម្មទៅកាន់​ទី​ក្រុង​ Ouagadougou បានឲ្យដឹងថា គណប្រតិភូ ECOWAS កាលពីថ្ងៃចន្ទបានជួបលោក Kabore និង​ឃើញថា លោកមានស្មារតីល្អ។

លោកស្រី Ayorkor Botchway បានប្រាប់អ្នកកាសែតដោយមិនបញ្ជាក់ពីទីកន្លែងដែលបានជួបថា ៖«លោកប្រធានាធិបតីបណ្តេញចេញមើលទៅស្មារតីល្អ អាចជួបគ្រូពេទ្យ និងអនុញ្ញាតក្រុមគ្រួសារចូលជួប»។

កន្លងមកមិនមានព័ត៌មានណាមួយបញ្ជាក់ពីការលាក់ខ្លួនរបស់លោក ឬស្ថានភាពលោកយ៉ាងណាទេ បន្ទាប់ពីលោកត្រូវបានគេផ្តួលរំលំ។

លោកស្រីបញ្ជាក់ថា គណប្រតិភូក៏បានជួបមេដឹកនាំរដ្ឋប្រហារក្នុងនោះមានទាំងប្រមុខរដ្ឋថ្មីគឺវរសេនីយ៍ទោ Paul-Henri Damiba ដើម្បីពិភាក្សាពីសន្តិសុខ និង​នយោបាយ​អន្តរកាល។

«ពួកគេទំនងដូចជាបើកចំហរច្រើនចំពោះសំណើរ និងចំពោះពួកយើងដែលជាសញ្ញាល្អ»។ លោកស្រី Ayorkor Botchway មានប្រសាសន៍ និងបន្ថែមថា ៖«វាជាគោលជំហររបស់ពួកយើងដែលការផ្លាស់ប្តូរគួរតែខ្លី ដូច្នេះប្រទេស ប៊ូគីណា ហ្វាសូ អាចនឹងវិលត្រឡប់មកសណ្ឋាប់ធ្នាប់ធម្មនុញ្ញវិញឆាប់ៗ»។

សហភាពអឺរ៉ុប និង សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិចបានព្យួរសមាជិករបស់ខ្លួន២រួចមកហើយគឺ ប្រទេសម៉ាលី និងហ្គីណេ បន្ទាប់ពីពួកធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំមុន។ រដ្ឋប្រហារនៅប៊ូគីណា ហ្វាសូ ជារដ្ឋប្រហារទី៤នៅអាហ្វ្រិកខាងលិចក្នុងរយៈពេល១៨ខែ ក្នុងនោះមាន២ដងនៅប្រទេសម៉ាលី។

នៅពេលមេដឹនាំ និងសម្ព័ន្ធមិត្តតំបន់បានថ្កោលទោសរដ្ឋប្រហារដែលពួកគេបារម្ភថា អាចធ្វើឲ្យប្រទេសមួយមានអស្ថិរភាពបន្ថែមទៀតហ៊ុមព័ទ្ធដោយអំពើហិង្សាអ៉ីស្លាម ពួកគេស្វែងរកឃើញខ្លួនឯងថា ពួកគេមានអានុភាពកំណត់។

ក្រុមអ្នកក្បត់ដឹកនាំដោយលោក Damiba ដែលបានហៅខ្លួនឯងជារដ្ឋាភិបាលស្នេហាជាតិសម្រាប់ការការពារ និងស្តារឡើងវិញ (MPSR) បានចេញធម្មនុញ្ញបឋមកាលពីថ្ងៃចន្ទដោយបានគូសបញ្ជាក់ពីសិទ្ធិជាមូលដ្ឋាន និងបង្កើត MPSR ជាអាជ្ញាធរកណ្តាល ខណៈរដ្ឋាភិបាលអន្តរកាលត្រូវបានដាក់ឲ្យដំណើរការ។

ក្នុងសេចក្តីថ្លែងការណ៍ប្រកាសតាមទូរទស្សន៍ជាតិ រដ្ឋាភិបាលស្នេហាជាតិសម្រាប់ការការពារ និងស្តារឡើងវិញ បានប្រកាសលោក Damiba ជាប្រធានាធិបតីនៃប្រទេស ប៊ូគីណា ហ្វាសូ និងជាអគ្គមេបញ្ជាការកងទ័ព ព្រមទាំងបានដកនាយសេនាធិការកងទ័ព និងប្រធានទីភ្នាក់ងារស៊ើបការណ៍ជាតិចេញពីមុខតំណែង។

សេចក្តីថ្លែងការណ៍បន្តថា រដ្ឋធម្មនុញ្ញដែលមន្ត្រីត្រូវព្យួរនៅពេលពួកគេដណ្តើមអំណាចត្រូវបានដាក់ឱ្យប្រើប្រាស់ឡើងវិញ លើកលែងតែផ្នែកណាដែលផ្ទុយនឹងធម្មនុញ្ញថ្មី។

លោកស្រី Ayorkor Botchway បានបន្ថែមថា គណប្រតិភូ ECOWAS នឹងរាយការណ៍ពីដំណើរទស្សនកិច្ច ហើយនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ នឹងជួបប្រជុំទៀតជាមួយមេដឹកនាំតំបន់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃស្អែក រដ្ឋបាលរាជធានី នឹងកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលកួចកាណុង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​សិក្ខាសាលា​ពង្រឹង​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ឱ្យ​ជ្រើសរើស​ពលករ​ប្រកបដោយ​ក្រមសីលធម៌

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិប​តី ប្រាប់បរទេសថា ទីតាំងរៀបចំមហាសន្និបាត JCI នាថ្ងៃនេះ កាលជាង២០ឆ្នាំមុន ជាសមរភូមិសង្គ្រាម

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃនេះលោក ទីវ តារារិទ្ធិ ចាប់ផ្តើមដំណើរជិះកង់ឆ្លងទ្វីបរៃអង្គាសថវិកា ដើម្បីជួយកុមារកម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចតេជោ ស្នើរុស្ស៊ីបង្កើតជើងហោះហើរត្រង់ និងដោះស្រាយបំណុលដែលកម្ពុជាជំពាក់

Sokha Hotels

ព័ត៌មានពេញនិយម