Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងតាមដានវីរុសបំប្លែងខ្លួនកូនកាត់ XD ដែលក្លាយចេញពី XE

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពីការតាមដានវីរុសបំប្លែងខ្លួនប្រភេទថ្មីមួយទៀត ដែលផ្សំពីវីរុសអូមីក្រុងកូនកាត់ XE ខណៈវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះអាចនឹងឆ្លងច្រើន និងខ្លាំងជាងអូមីក្រុងជំនាន់មុន។

COVID-19: WHO Warns About New Variant 'XE'; Says 10% More Contagious Than  Omicron BA.2
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Babatunde Olowokure ប្រធាននាយកដ្ឋានគ្រាអាសន្ននៅប៉ាស៊ីហ្វិកខាងលិចរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា សារធាតុផ្សំរបស់មេរោគដែលកំពុងមានក្នុងពេលបច្ចុប្បន្ន នឹងបន្តលេចឡើងជាប្រភេទថ្មីៗជាច្រើន ក្រោយពេលមេរោគពីរផ្សេងគ្នា ឆ្លងកោសិកាដូចគ្នា និងផ្លាស់ប្តូរហ្សែនរវាងពួកវា ហើយការផ្សំឡើងវិញនេះ គឺជារឿងធម្មតាប៉ុណ្ណោះ ក្នុងចំណោមមេរោគឆ្លង។

ប្រធាននាយកដ្ឋានរូបនេះបន្តថា​ ពេលនេះ WHO កំពុងបន្តតាមដានវីរុសបំប្លែងថ្មីបំផុត និងកំពុងសិក្សាថាតើវារីករាលដាលបានខ្លាំងជាងអូមីក្រុងដើមកម្រិតណា ខណៈ XE សមត្ថភាពចម្លងខ្លាំងជាងអូមីក្រុងបំបាំងកាយ BA.2 ចំនួន ១០ភាគរយ ប៉ុន្តែ XD មិនអាចឆ្លងបានច្រើនជាងវីរុសបំប្លែងខ្លួនដែលកំពុងចរាចរផ្សេងទៀតនោះទេ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ WHO ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

គួររំលឹកថា​ អូមីក្រុងកូនកាត់ XE ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស និងបន្តរកឃើញនៅឥណ្ឌា និងថៃ កាលពីសប្ដាហ៍មុន។ ចំណែកអូមីក្រុង XD ត្រូវបានរកឃើញនៅក្នុងប្រទេសបារាំង ដាណឺម៉ាក និងបែលហ្សិក៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ asiaone

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម